VOV WorldVOV World
វៀតណាមរួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្និសីទភាពជាដៃគួសភាអាស៊ី - អឺរ៉ុប
28/09/2018 08:22
(VOVWORLD) - នាថ្ងៃទី ២៧ ខែកញ្ញា អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសម័យប្រជុំពេញអង្គនៃ សន្និសីទភាពជាដៃគូសភាអាស៊ី - អឺរ៉ុបលើកទី ១០ (ASEP 10) នៅ ទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក។
វៀតណាមរួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្និសីទភាពជាដៃគួសភាអាស៊ី - អឺរ៉ុប
 អង្គប្រជុំចូលរួមសន្និសីទភាពជាដៃគួសភាអាស៊ី - អឺរ៉ុប អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានអបអរសាទរចំពោះប្រធានបទនៃសម័យប្រជុំពេញអង្គនៃសន្និសីទ ASEP 10 ស្ដីពី "បម្រែបម្រួលអាកាសធាតុ និងការសាកល្បងចំពោះលទ្ធិពហុភាគីនិយម។ លោក Phung Quoc Hien បានវាយតម្លៃថា នេះគឺជាខ្លឹមសារមួយ ដែលមានចរិតលក្ខណៈបន្ទាន់ អពីផលប៉ះពាល់នៃបម្រែបម្រូលអាកាសធាតុ និងការសាកល្បងលកលលោក គឺមិនត្រឹមតែចំពោះសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាល និងខឿនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងចំពោះភាពរឹងមាំនៃការតភ្ជាប់ទៀតផង។ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានសង្កត់ធ្ងន់អំពីការរួមវិភាគទានសំខាន់ៗ និងជាក់ស្ដែងរបស់វេទិកាសហប្រតិបត្តិការអាស៊ី អឺរ៉ុប (ASEM) និង ASEP ក្នុងការទប់ទល់នឹងបញ្ហាបរិស្ថាន ក្នុង រយៈពេល 2 ទសវត្សរ៍កន្លងទៅ ជាពិសេសគឺ ការខិតខំប្រឹងប្រែងសហប្រតិបត្តិការអំពីការគ្រប់គ្រងរាល់ប្រភពធនធានដោយចីរភាព។ ទោះជាយ៉ាងណាក៏ដោយភាគីទាក់ទិននានា គប្បីបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងជាក់ស្ដែងថែមទៀតក្នុងបរិបទ ដែលបម្រែបម្រួលអាកាសធាតុកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ជីវភាពរស់នៅនាពេលអានាគតរបស់មនុស្សជាតិ ហើយជះឥទ្ធិពលផ្ទាល់ដល់ការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព របស់អង្គការសហប្រជាជាតិ និងសន្តិសុខរបស់ប្រទេសនីមួយៗ ពោលគឺលើក្នុងតំបន់ និងសកលលោកទាំងមូល។  នៅក្នុងក្របខ័ណ្ឌនៃសន្និសីទ ASEP 10 អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានជួបចរចាជាមួយអនុប្រធាន EP លោក Dimitrios Papadimoulis ផងដែរ៕