VOV WorldVOV World
វៀតណាមសកម្មចូលរួមការខំប្រឹងប្រែងរំសាយសព្វាវុធលើសកលលោក
16/11/2012 08:17
វេទិកាជួបសន្ទនាយុទ្ឋសាស្រ្តស្តីពីការពារជាតិ Seoul ​ ២០១២(SDD-2012)បានប្រព្រិត្តទៅនៅកូរ៉េខាងត្បូងនាថ្ងៃ ទី១៥វិច្ឆិកា។ឧត្តមសេនីយត្រី Nguyen Dinh Chienនាយក វិទ្យាស្ថានការពារប្រទេសវៀតណាមបានមានបទថ្លែងមតិ នៅវេទិកានេះ។
VOV-វេទិកាជួបសន្ទនាយុទ្ឋសាស្រ្តស្តីពីការពារជាតិ Seoul ​២០១២(SDD-2012) បានប្រព្រិត្តទៅនៅកូរ៉េខាងត្បូងនាថ្ងៃទី១៥វិច្ឆិកា។ឧត្តមសេនីយត្រី Nguyen Dinh Chienនាយកវិទ្យាស្ថានការពារប្រទេសវៀតណាមបានមានបទថ្លែងមតិនៅវេទិកា នេះ។ឧត្តមសេនីយត្រី Nguyen Dinh Chienអះអាងថាវៀតណាមគាំទ្រការមិនរីក សាយអាវុធនុយក្លេអែនិងឈានទៅដល់រំសាយអាវុធនុយក្លេអែទាំងស្រុង។ស្តីពី បញ្ហាអាវុធនុយក្លេអែលើឧបទ្វីពកូរ៉េឧត្តម  សេនីយត្រី Nguyen Dinh Chienអះអាង ថា៖វៀតណាមគាំទ្រដំណើការចរចារសំដៅធ្វើឲ្យឧបទ្វិបកូរ៉េក្លាយទៅជាដំបន់គ្មាន អាវុធនុយក្លេអែ។លោកចាត់ទុកថា៖ការចរចារ៦ភាគីជាយន្តការសមស្របបំផុត ដើម្បីភាគីទាក់ទិនទាំងឡាយបង្រួញគំលាតអំពីការខ្វែងកំនិតដើម្បីឧបទ្វិបកូរ៉េ១ គ្មានអាវុធនុយក្លេអែសន្តិសុខ និងសន្តិភាពសំរាប់ប្រជាជននៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៍ដូចជាប្រទេសនានាក្នុងដំបន់៕