ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិបានបើកកិច្ចប្រជុំអំពីបញ្ហាអាវុធគីមីនៅស៊ីរី។(រូបថត៖ VOV) |
ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប បានបញ្ជាក់នូវទស្សនៈរបស់វៀតណាមក្នុងការថ្កោលទោស អំពើប្រើប្រាស់អាវុធគីមី ហើយសង្កត់ធ្ងន់លើការគោរពនិងអនុវត្តយ៉ាងពេញលេញនូវ សន្ធិសញ្ញាហាមឃាត់អាវុធគីមី (CWC) ផងដែរ។ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ ការដែលស៊ីរី និងលេខាធិការដ្ឋាន OPCW ត្រៀមខ្លួនជាស្រេចរៀបចំការផ្លាស់ប្ដូរ ជាន់ខ្ពស់ ហើយចាត់ទុកថា នេះជាឱកាសដើម្បីជំរុញខ្លាំងកិច្ចសន្ទនា ឆ្ពោះទៅរកការ ដោះស្រាយឲ្យដល់ឫស្សគល់បញ្ហាអាវុធគីមីនៅស៊ីរី៕







