VOV WorldVOV World
វៀតណាមស្នើចិនត្រូវបញ្ចប់គ្រប់អំពើរំលោភទៅលើអាយុជីវិតទ្រព្យសម្បត្តិរបស់អ្នកនេសាទ
27/05/2014 11:42
(VOV)_តាមប្រភពព័ត៍មានពីបណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម​ថា៖ ពីដើមខែឧសភាឆ្នាំ២០១៤មក នាវានេសាទជាច្រើនរបស់វៀតណាម ​ត្រូវនាវារបស់ចិនបង្ក្រាប ប្រដេញ បង្កការខូចខាតអំពីអាយុជិវិត និងទ្រព្យ​សម្បត្តិ។
វៀតណាមស្នើចិនត្រូវបញ្ចប់គ្រប់អំពើរំលោភទៅលើអាយុជីវិតទ្រព្យសម្បត្តិរបស់អ្នកនេសាទ
នាវានេសាទជាច្រើនរបស់វៀតណាម ត្រូវនាវារបស់ចិនបង្ក្រាប ប្រដេញ បង្កការខូចខាតអំពីអាយុជិវិត និងទ្រព្យសម្បត្តិ(TTXVN) (VOV)_តាមប្រភពព័ត៍មានពីបណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម​ថា៖  ពីដើមខែឧសភាឆ្នាំ២០១៤មក នាវានេសាទជាច្រើនរបស់វៀតណាម ​ត្រូវនាវា របស់ចិនបង្ក្រាប ប្រដេញ បង្កការខូចខាតអំពីអាយុជិវិត និងទ្រព្យ​សម្បត្តិ។ ជាក់ ស្ដែងគឺ៖ -នាថ្ងៃទី៧ ឧសភា ឆ្នាំ ២០១៤ នាវានេសាទរបស់ខេត្ត Quang Ngai មានផ្លាក់ លេខ QNg 96416 TS និងអ្នកនេសាទចំនួន១៦នាក់ ​ត្រូវនាវា​របស់ចិន ​មានផ្លាក់ លេខ 1241 បាញ់កាំភ្លើង ​បាញ់ទឹកដាក់លើនាវា ​និងប្រើ​ញញួរ​ ដបបូឡុង គប់ទៅ លើនាវា។ ទន្ទឹមនឹងនោះ ​នាវា​យាមល្បាត​ចិន​មួយ​គ្រឿងទៀតបានបូកចូលក្នុង នាវា ធ្វើអោយ នាវា QNg 96416 TS ត្រូវខូច​ខាតគិតជាប្រាក់ប្រមាណ ៨៩០លាន ដុង។ - នាថ្ងៃទី ១៦ ឧសភា ទូកនេសាទរបស់ខេត្ត Quang Ngai មានផ្លាក់​លេខ​  QNg 90205 TS កំពុងធ្វើសកម្មភាពនេសាទក្នុងតំបន់ប្រជុំកោះ Hoang Sa របស់​ វៀត​ណាម ក៏ត្រូវបាននាវាយាមល្បាតរបស់ចិន មានផ្លាក់លេខ 306 ​បង្ក្រាប។ ធ្ងន់ធ្ងរជាងទៀត កងកម្លាំងមានសមត្ថកិច្ចរបស់ចិនបានបំផ្លាញទ្រព្យសម្បាត្តិ លើនាវាទាំងស្រុង ហើយវាយធ្វើអោយអ្នកនេសាទចំនួន២នាក់​រង​របួសដ៏ធ្ងន់ធ្ងរ ទៀតផង។ - ហើយនាពេលថ្មីៗនេះ នៅវេឡាម៉ោង១៦ ថ្ងៃទី ២៦ ឧសភាឆ្នាំ២០១៤ នៅ​ ក្នុង​តំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម នាវានេសាទ Da Nang មានផ្លាក លេខ Dna 90152 TS និងនាវិកចំនួន១០នាក់ ដែលត្រូវ​បានចិន​មានផ្លាក់លេខ  11209​ បុកអោយលិច​។ នាបច្ចុប្បន្ន នាវិកចំនួន១០​នាក់​នេះ​ត្រូវ​បានកងកម្លាំង មាន សមត្ថកិច្ចជួយសង្គ្រោះ។ អ្នកនា ពាក្យ​ក្រសួងការបរទេសវៀតណាម លោក Le Hai Binh នាថ្ងៃទី ២៧ ឧសភា ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន វៀតណាមនិងអន្តរ ជាតិ  ជាច្រើននាក់​ អំពីប្រតិកម្មរបស់វៀតណាម ចំពោះរឿងហេតុនេះ អ្នកនា ពាក្យ​ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖ “ បណ្ដាសកម្មភាពពោលខាងលើរបស់ចិនបានរំលោភទៅលើអធិប​តេយ្យ​ភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមនៅ​សមុទ្រខាង កើត ដើរបញ្ជ្រាសទៅនឹងស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) បន្តធ្វើអោយសភាពការណ៍នៅសមុទ្រ ខាង កើតស្មុគ្រស្មាញឡើងៗ។   វៀតណាមសំណូមពរជាថ្មីម្តងទៀតថា៖ភាគីចិនត្រូវបញ្ចប់រាល់អំពើគ្មាន មនុស្សធម៌  រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រ យោជន៍ ស្របច្បាប់របស់អ្នកនេសាទវៀតណាម ព្រមទាំងត្រូវគោរពច្បាប់អន្តរ ជាតិ  និងវិនិច្ច័យទោស​យ៉ាងមឹងម៉ាត់​ចំពោះអ្នកទាក់ទិននានា មិនទុកអោយអំពើ ដូច្នេះកើតមាន​ឡើងជាថ្មីម្តងទៀត ហើយសងការខូចខាតអោយសមស្របចំពោះ បណ្ដាអ្នក​នេសាទរបស់វៀតណាម។” នាថ្ងៃទី២៧ ឧសភា ដំណាងនាយកដ្ឋានកុងស៊ូល ក្រសួងការបរទេសវៀត ណាម បានកោះហៅដំណាងស្ថានទូតចិនប្រចាំនៅរដ្ឋធានីហាណូយ​មក ដើម្បី ប្រគល់​កំណត់ទូតដោយប្រឆាំងជំទាស់អំពើនេះ​។ នាថ្ងៃទី២៧ ឧសភា ជប៉ុនបានស្នើចិនរក្សាភាពអត់ធ្មត់ ចៀសវាងការបង្ក រឿង​ហេតុ ដើម្បីសភាពការណ៍តានតឹងឡើងជណ្ដើរ។ សេចក្ដី​អំពាវនាវនេះត្រូវ បាននាំ​ចេញ បន្ទាប់​នាវាចិនមួយគ្រឿងបានបុក​ទូក​នេសាទវៀតណាមមួយ គ្រឿង១ លិច នាថ្ងៃទី២៦ ឧសភា។ ថ្លែងមតិនៅក្នុងសន្និសីទ​កាសែតនៅទីក្រុង តូក្យូ  ប្រធានខុទ្ទកាល័យគណរដ្ឋមន្ត្រីជប៉ុនYoshihide Suga បានអះអាងថា៖ នេះ គឺជាអំពើ១ដ៏ គ្រោះថ្នាក់​អាចគំរាម​គំហែង​ទៅលើអាយុជីវិតរបស់ប្រជាជន។  ​           ក្នុងពេលនោះដែររដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Itsunori Onodera បាន អះអាងថា៖ ទូកនេសាទវៀតណាមត្រូវបុកអោយលិចនេះជាបញ្ហាធ្ងន់​ធ្ងរមួយ។ លោកក៏បានលើកច្បាស់ដែរថា៖ បណ្ដាអំពើនេះត្រូវប្រកាសឡើងចំពោះសហ គមន៍អន្តរជាតិដ៏ត្រឹមត្រូវ។     ក៏ក្នុងថ្ងៃនេះដែរ បណ្ដាទីភ្នាក់ងារសារព័ត៍មានអន្តរជាតិក៏បានជូនដំណឹងអំពី ព្រឹត្តិការណ៍នេះដែរ និងអះអាងថា៖នេះគឺជាអំពើគ្រោះថ្នាក់មួយ​៕