VOV WorldVOV World
វៀតណាមស្នើអោយតៃវ៉ាន់(ចិន)មិនបានរំលោភទៅលើតំបន់អធិបតេយ្យភាបរបស់វៀតណាមនៅប្រជុំកោះ Truong Sa
28/07/2016 09:36
(VOV)_នាថ្ងៃទី២៨ កក្កដា ឆ្លើយសម្ភាសន៍​អ្នកយកព័ត៍មានស្ដីអំពី​ប្រតិកម្មរបស់វៀតណាម ចំពោះព័ត៌មានថា៖មន្ត្រីតៃវ៉ាន់(ចិន)មួយចំនួនបានទៅ​ទស្សនាកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម
វៀតណាមស្នើអោយតៃវ៉ាន់(ចិន)មិនបានរំលោភទៅលើតំបន់អធិបតេយ្យភាបរបស់វៀតណាមនៅប្រជុំកោះ Truong Sa
អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh (VOV)_នាថ្ងៃទី២៨ កក្កដា ឆ្លើយសម្ភាសន៍​អ្នកយកព័ត៍មានស្ដីអំពី​ប្រតិកម្មរបស់ វៀតណាម ចំពោះព័ត៌មានថា៖មន្ត្រីតៃវ៉ាន់(ចិន)មួយចំនួនបានទៅ​ទស្សនាកោះ Ba  Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យ​ ក្រសួងការបរទេសវៀត ណាម លោក Le Hai Binh បានលើកច្បាស់ថា​៖           “ វៀតណាមអះអាងអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំ កោះ Hoang Sa និងប្រជុំកោះ Truong Sa។ សកម្មភាពទាំងឡាយរបស់ជន​បរ​ទេស​នៅ តំបន់នេះ ដោយគ្មានការអនុញ្ញាត្តិពីវៀតណាមជាសកម្មភាពរំលោភ​ច្បាប់។ ក្នុងរយៈពេលកន្លងទៅ មន្ត្រីតៃវ៉ាន់មួយចំនួនបានទៅទស្សនាកោះ Ba Binh គឺជា សកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម នៅប្រជុំកោះ  Truong Sa។ វៀតណាមប្រឆាំងជំទាស់ និងស្នើអោយភាគីតៃវ៉ាន់មិន​ទុក​អោយសកម្ម ភាពដូច្នេះកើតមានឡើងជាថ្មីម្តងទៀត រួមចំណែករក្សាសន្តិភាព​ ស្ថិរភាពនៅសមុទ្រ ខាងកើត៕”