VOV WorldVOV World
វៀតណាមសន្យាបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.បក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០
07/03/2017 10:15
(VOVworld)-សន្និសីទជាន់ខ្ពស់នៃអង្គការសហប្រជាជាតិតំបន់អាស៊ី-អឺរ៉ុបស្តីពីបង្កើន កិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែននិងអនុវត្តសបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាពបានប្រារព្ធ
វៀតណាមសន្យាបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.បក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០
(VOVworld)-សន្និសីទជាន់ខ្ពស់នៃអង្គការសហប្រជាជាតិតំបន់អាស៊ី-អឺរ៉ុបស្តីពី បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែននិងអនុវត្តសបៀប វារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាពបានប្រារព្ធនាព្រឹកថ្ងៃទី៧មិនានៅទីក្រុង ហាណូយ។ សន្និសីទនេះមានការចូលរួមរបស់តំណាងជាតិនិងអន្តរជាតិជាង ២០០នាក់។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ         អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា នេះជារបៀបវារៈដែលទទួល បានការជួយឧបត្ថម្ភពីដៃគូច្រើន។​តាមនោះ ប្រទេសទាំងអស់ គប្បីសន្យាគាំទ្រនិង ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយពហុភាគី ដើម្បីជួយប្រទេសនានា ទទួលបានគោលដៅអភិវឌ្ឍន៍និរន្តរភាព។ លោក Pham Binh Minh បានសង្កត់ធ្ងន់ ​ថា៖         “ឆ្នាំនេះជាឆ្នាំគូសសញ្ញារយៈពេល៤០ឆ្នាំដែលវៀតណាមចូលរួមអង្គការសហ  ប្រជាជាតិ។​អស់រយៈពេល៤០ឆ្នាំនេះ អង្គការសហប្រជាជាតិបានជួយឧបត្ថម្ភវៀត  ណាមច្រើននិងទទួលបានសមិទ្ធិសំខាន់ច្រើនដែរ។ វៀតណាមសូមថ្លែងអំណរ គុណនិងមានបំណងថា អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមនាពេល ខាងមុខ។ រីឯខ្លួនវិញ វៀតណាមសន្យាខិតខំប្រឹងប្រែងថែមទៀតរួមចំណែកទៅក្នុង ការងាររួមរបស់អង្គការសហប្រជាជាតិ ហើយសន្និសីទជាន់ខ្ពស់លើកនេះជាការរួមចំ  ណែករបស់វៀតណាមក្នុងនាមជាប្រទេសកំពុងរីកចំរើនសំដៅតភ្ជាប់តំបន់អាស៊ី-អឺ  រ៉ុបអនុវត្តប្រកបដោយជោគជ័យរបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាព”៕