VOV WorldVOV World
វៀតណាមថ្កោលទោសរាល់ការវាយប្រហារភេរវកម្មកើតមានឡើងនៅ Turku ប្រទេសហ្វាំងឡង់
22/08/2017 11:15
(VOVWORLD) -វៀតណាមថ្កោលទោសរាល់ការវាយប្រហារភេរវកម្មកើតមានឡើងនៅ Turku ប្រទេសហ្វាំងឡង់។
វៀតណាមថ្កោលទោសរាល់ការវាយប្រហារភេរវកម្មកើតមានឡើងនៅ Turku ប្រទេសហ្វាំងឡង់
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  នាថ្ងៃទី២២សីហា ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្នើឲ្យដឹងអំពីប្រតិ កម្មរបស់វៀតណាម ចំពោះការវាយប្រហារដោយកាំបិតនៅទីក្រុង Turku ប្រទេស ហ្វាំងឡង់ បណ្តាលឲ្យជនស៊ីវិលមួយចំនួនត្រូវស្លាប់និងរងរបួសនោះ អ្នកនាំពាក្យក្រ សួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា “វៀត ណាមមានការព្រួយបារម្ភនិងថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារដែល កើតមានឡើងផ្ទួនៗគ្នានៅទ្វីបអឺរ៉ុប ជាពិសេសនៅពេលថ្មីៗនេះជាការវាយប្រហារ ដោយកាំបិតតម្រង់ទៅលើជនស៊ីវិលនៅទីក្រុង Turku ប្រទេសហ្វាំងឡង់នាថ្ងៃទី១៨ សីហា បណ្តាលឲ្យមនុស្សមួយចំនួនត្រូវស្លាប់និងរងរបួស។ យើងខ្ញុំសូមផ្ញើរសេចក្តី រំលែកទុកជូនដល់រដ្ឋាភិបាល ប្រជាជនហ្វាំងឡង់និងក្រុមគ្រួសារសាច់ញតិត្តជនរង គ្រោះ ព្រមទាំងជឿជាក់ថា ភេរវករនឹងត្រូវផ្តន្ទាទោសតាមច្បាប់”។         លោកស្រី Le Thi Thu Hang ក៏ឲ្យដឹងថា តាមរបាយការណ៍របស់ស្ថានទូតវៀត ណាមប្រចាំនៅហ្វាំងឡង់ គឺគ្មានពលរដ្ឋវៀតណាមណាមួយឡើយជាជនរងគ្រោះ នៃការវាយប្រហារនេះ៕