វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាករណីវាយប្រហារភេរវកម្មនៅទួរគី
12/10/2015 10:06
Vovworld-នាថ្ងៃទី១១តុលាឆ្នាំ២០១៥ឆ្លើយសំនួររបស់អ្នក យកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះ

វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាករណីវាយប្រហារភេរវកម្មនៅទួរគី Vovworld-នាថ្ងៃទី១១តុលាឆ្នាំ២០១៥ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពី ប្រតិកម្មរបស់វៀតណាមចំពោះការវាយប្រហារភេរវកម្មនៅទីក្រុង Ankara ទួរគី នាថ្ងៃទី១០តុលា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមថ្កោលទោសយ៉ាងពេញទំហឹងការវាយប្រហារ ភេរវកម្មនាថ្ងៃទី១០តុលានៅទីក្រុង Ankara ទួរគីដែលធ្វើឲ្យមនុស្សជាច្រើននាក់ ត្រូវស្លាប់និងរងរបួស។ វៀតណាមសូមផ្ញើរជូនសេចក្តីរំលែកទុក្ខដល់រដ្ឋាភិបាល ប្រជាជនទួរគី គ្រួសារអ្នកស្លាប់និងជឿជាក់ថា មេគំនិតនឹងត្រូវផ្ដន្ទាទោសសមស្រប៕
Related






