វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើភេរវកម្មនៅទីក្រុង Jakarta -ឥណ្ឌូនេស៊ី
15/01/2016 10:05
(VOV)_នាថ្ងៃទី១៤ មករា ឆ្លើយសំនួរបស់អ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះអំពើភេវកម្ម ដែលកើតមានឡើង នាថ្ងៃទី១៤ មករា នៅទីក្រុង Jakarta -

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (VOV)_នាថ្ងៃទី១៤ មករា ឆ្លើយសំនួរបស់អ្នកយកព័ត៍មានអំពីប្រតិកម្មរបស់ វៀតណាម ចំពោះអំពើភេវកម្ម ដែលកើតមានឡើង នាថ្ងៃទី១៤ មករា នៅទីក្រុង Jakarta -ឥណ្ឌូនេស៊ី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖ “ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើភេរវកម្ម នាថ្ងៃទី១៤ មករាឆ្នាំ ២០១៦ នៅទីក្រុង Jakarta -ឥណ្ឌូនេស៊ី បណ្ដាលអោយមនុស្សជាច្រើនត្រូវស្លាប់ និងរងរបួស។ យើងខ្ញុំសូមផ្ញើការចែករំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះរដ្ឋា ភិបាលឥណ្ឌូនេស៊ី និងគ្រួសារជនរងគ្រោះនានា ហើយជឿជាក់យ៉ាងខ្លាំងថា ជន ល្មើសទាំងនេះនឹងទទួលការកាត់ទោសយ៉ាងសក្តិសមបំផុត។ បន្ទាប់ពីរឿងហេតុនេះកើតមានឡើង ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Jakarta បានបង្កើតខ្សែទូរស័ព្ទ Hotline + 628 111 61025 ដើម្បីជួយឧបត្ថម្ភជនរងគ្រោះជាជនជាតិវៀតណាម។ តាមព័ត៍មានពីស្ថានទូតវៀតណាមថា៖រហូតមកដល់ពេល នេះ គ្មានព័ត៍មានណាថា ជនវៀតណាមត្រូវស្លាប់និងរងរបួសទេ៕”
Related






