វៀតណាមដណ្តើមបានពានរង្វាន់ជើងឯក Vovinam លើកទី៤នៅ អាល់ហ្សេរី
02/08/2015 09:02
(VOVworld)-ដោយទទួលបានមេដាយមាសចំនួន១៩ គ្រឿង មេដាយប្រាក់ចំនួន ៥គ្រឿង ក្រុមកីឡាវៀត ណាមបានការពារដោយជោគជ័យនូវថ្នាក់ជើងឯក

រូបថតៈ Thanh Bình/Vietnam+ (VOVworld)-ដោយទទួលបានមេដាយមាសចំនួន១៩គ្រឿង មេដាយប្រាក់ចំនួន ៥គ្រឿង ក្រុមកីឡាវៀតណាមបានការពារដោយជោគជ័យនូវថ្នាក់ជើងឯកលើកទី ៤ ជាបន្តបន្ទាប់ នៅក្នុងការប្រគួតក្បាច់គុន ជើងឯក Vovinam ពិភពលោកលើកទី ៤ដែលទើប នឹងបញ្ចប់នាថ្ងៃទី១សីហានៅប្រទេសអាល់ហេ្សរី។ ប្រធានសហព័ន្ធ Vovinam អាល់ហេ្សរី លោក Djouadj Mohamed បានអះអាងថា ការប្រគួតក្បាច់គុន លើកនេះ ទទួលបានជោគ ជ័យ។ សមិត្ថភាពជំនាញរបស់កីឡាករមានការរីក ចំរើនយ៉ាងច្បាស់លាស់ បញ្ជាក់ថា vovinam មានការអភិវឌ្ឍន៍យ៉ាងខ្លាំងនិង គុណភាពក៏កើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃផងដែរ៕
Related






