VOV WorldVOV World
វៀតណាមត្រៀមជាស្រេចរាល់វិធានការទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង
07/10/2020 10:50
(VOVWORLD) - “ការប្រកាសអាសន្ននិងណែនាំឲ្យកប៉ាល់និងទូក ចៀសផុតពីតំបន់គ្រោះថ្នាក់នៃតំបន់សម្ពាធទាបនៅសមុទ្រខាងកើត ជាពិសេស ចាត់វិធានការជាបន្ទាន់ ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង សំដៅធានាដល់អាយុជីវិតរបស់ប្រជាជននិងសុវត្ថិភាពនៅតាមបឹងទឹកនីមួយៗ”។
វៀតណាមត្រៀមជាស្រេចរាល់វិធានការទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង
ទិដ្ឋភាពនៃកិច្ចប្រជុំរបស់គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការនិងទប់ទល់គ្រោះមហន្តរាយ។ (រូបថត៖ nongnghiep.vn) នេះជាសំណើរដែលត្រូវបានដាក់ចេញនៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការនិងទប់ទល់គ្រោះមហន្តរាយ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Hoang Hiep បានក្រើនរំលឹកថា ប្រព័ន្ធសម្ពាធទាបទំនងជាមិនសូវមានថាមពលកើនលាំងថែមទៀតទេ ប៉ុន្តែនៅតែបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen។ ហេតុដូច្នេះ ហានិភ័យនៃការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិគឺពិតជាខ្លាំងណាស់ ជាពិសេសសុវត្ថិភាពទំនប់ទឹកនិងផលិតកម្មកសិកម្មតែម្តង។ តាមនោះ តំបន់នានា ជាពិសេសតំបន់ដែលមានហានិភ័យខ្ពស់រងការជន់ លិចមកពីមានភ្លៀងធ្លាក់ខ្លាំង ត្រូវមានការដឹកនាំបញ្ជាយ៉ាងប្ដូរផ្ដាច់។ ពោលគឺ ត្រូវពិនិត្យជាបន្ទាន់និងរកឃើញការគំរាមកំហែងថ្មីបំផុត ដើម្បីជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ លោក Nguyen Hoang Hiep អញ្ជើញផ្តល់អនុសាសន៍ថា៖

More