VOV WorldVOV World
វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមសកម្មប្រសិទ្ធិភាពរាល់សកម្មភាពរបស់អ.ស.ប
28/10/2015 09:38
Vovworld-នាថ្ងៃទី២៧តុលានៅក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាម​លោក Nguyen Tan Dung បានអញ្ចើញ
វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមសកម្មប្រសិទ្ធិភាពរាល់សកម្មភាពរបស់អ.ស.ប
វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមសកម្មប្រសិទ្ធិភាពរាល់សកម្មភាពរបស់អ.ស.ប         Vovworld-នាថ្ងៃទី២៧តុលានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung បានអញ្ចើញចូលរួមខួបលើកទី៧០ទិវាបង្កើតអ.ស.ប ​(ថ្ងៃទី២៤តុលា)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អះអាង​ ថា គិតតាំងពីពេលចូលរួមជាផ្លូវការអ.ស.បនាឆ្នាំ១៩៧៧មក វៀតណាម​ជានិច្ចកាល គោរពតួនាទីសំខាន់និងវាយតំលៃខ្ពស់ការជួយឧបត្ថម្ភសហប្រតិបត្តិការប្រសិទ្ធិភាព នៃអ.ស.បចំពោះកិច្ចការពារកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖         “ជាសមាជិកទំនុកទុកចិត្តមានការទទួលខុសត្រូវ វៀតណាមជានិច្ចកាល​ម្ចាស់ការ និងមានការរួមចំណែកជាក់ស្ដែងទៅលើសកម្មភាពរបស់អ.ស.បដោយការចូលរួម កាន់តែស៊ីជម្រៅប្រសិទ្ធិភាពជាងលើវិស័យជាច្រើន។ វៀតណាមត្រូវ​បានប្រទេសជា សមាជិកឥទ្ធិពលជ្រើសតាំងចូលស្ថាប័នសំខាន់នានានៃអ.ស.ប។ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ.ស.បត្រូវបានសហគមន៍អន្តរជាតិវាយតំលៃជាគំរូនៃកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍រវាងអង្គការអន្តរជាតិនៃអ.ស.បនិងប្រទេសជាសមាជិក។”         នាយករដ្ឋមន្ត្រីបានជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាម-អ.ស.បនឹង​បន្ត​បាន បង្កើនដោយមិនត្រឹមតែលើវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ប៉ុណ្ណោះ ថែម​ទាំង​លើ បញ្ហារក្សាសន្តិភាពដោះស្រាយជំលោះធានាសន្តិសុខបញ្ហាសកលដូចជា​កាត់បន្ថយ ភាពក្រីក្រការពារបរិស្ថានទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ អះអាង​វៀតណាមត្រៀម ខ្លួនជាស្រេចចូលរួមសកម្មនិងរួមចំណែកជាក់ស្ដែងប្រសិទ្ធិភាពថែមទៀតក្នុងសកម្មភាព លើសកលលោកនៃអ.ស.ប។ ​ដោយការខំប្រឹងប្រែង​របស់​ខ្លួនរួមជាមួយកិច្ច សហប្រតិបត្តិការប្រសិទ្ធិភាពនៃអ.ស.ប​បណ្ដាដៃគូ​អភិវឌ្ឍន៍ វៀតណាមនឹងអនុវត្តប្រកប ដោយជោគជ័យគោលដៅអភិវឌ្ឍន៍​និរន្តរភាព​និងរបៀបវារៈដល់ឆ្នាំ២០៣០នៃអ.ស.ប៕