វៀតណាមត្រៀមខ្លួនជាស្រេចជួយសម្រួល រួមដំណើរដើម្បីសហគ្រាស EU វិនិយោគ ធ្វើអាជីវកម្មបានយ៉ាងងាយស្រួលនៅវៀតណាម
10/09/2021 08:51
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងការចែករំលែកនិងការ យោគយល់ជាមួយការលំបាករបស់សហគ្រាសនៅវៀតណាម នៅចំពោះមុខការវិវឌ្ឍន៍ ដ៏ស្មុគស្មាញនៃជម្ងឺកូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះត្រឹមតែជាការ លំបាកបណ្ដោះ អាសន្នប៉ុណ្ណោះហើយវៀតណាមកំពុងខិតខំអនុវត្តន៍ដំណោះស្រាយជា ច្រើនដើម្បីគ្រប់គ្រងនិងរុញថយជម្ងឺរាតត្បាត។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh (អាវស) ជួបធ្វើការជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតប្រទេសសមាជិក EU សមាគមន៍ធុរកិច្ចអឺរ៉ុប (Eurocham) និងតំណាង សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសអឺរ៉ុបមួយចំនួននៅវៀតណាម។ (រូបថត៖ sggp.org.vn) បន្តកម្មវិធីជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស និងតំណាង វិនិយោគិនបរទេសនៅវៀតណាម សំដៅជួយទ្រទ្រង់ ដោះស្រាយការលំបាកសម្រាប់ សហគមន៍ធុរកិច្ចក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ នៅរសៀលថ្ងៃទី៩ ខែកញ្ញា នៅ ទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតប្រទេសសមាជិក EU សមាគមន៍ធុរកិច្ចអឺរ៉ុប (Eurocham) និងតំណាង សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសអឺរ៉ុបមួយចំនួននៅវៀតណាម។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយសម្រួលនិងរួមដំណើរ ដើម្បីសហគ្រាស EU វិនិ យោគ ធ្វើអាជីវកម្មបានយ៉ាងងាយស្រួលនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមាន បំណងថា ប្រទេស EU នឹងជួយគាំទ្រ បង្កលក្ខណៈសម្រាប់សហគ្រាសវៀតណាម បោះទុនចូលវិស័យនានាដែល EU មានតម្រូវការ បង្កើតជាបណ្ដើរៗតុល្យភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
Related
More





