VOV WorldVOV World
វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិក
12/02/2017 09:36
(VOVworld)-នាថ្ងៃទី១០កុម្ភៈ ស្ថានទូតវៀតណាមប្រចំាំនៅអាមេរិកបានរៀបចំការ ជួបសន្ទនាការទូតក្នុងឱកាសឆ្នាំថ្មីដោយមានការចូលរួមរបស់ទីប្រឹក្សា ឧបការីជាង ៧០នាក់មកពីការិយាល័យនិងគណៈកម្មាធិការសំខាន់ៗ
វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិក
ទិដ្ឋភាពនៃពិធីជួបសន្ទនាកាទូត (VOVworld)-នាថ្ងៃទី១០កុម្ភៈ ស្ថានទូតវៀតណាមប្រចំាំនៅអាមេរិកបានរៀបចំការ ជួបសន្ទនាការទូតក្នុងឱកាសឆ្នាំថ្មីដោយមានការចូលរួមរបស់ទីប្រឹក្សា ឧបការីជាង ៧០នាក់មកពីការិយាល័យនិងគណៈកម្មាធិការសំខាន់ៗនៃសភាទាំងពីររបស់ អាមេរិកអាណាត្តថ្មី ដែលពាក់ព័ន្ធទៅនឹងដំណើការរៀបចំគោលនយោបាយកិច្ចការ  បរទេសរបស់អាមេរិក ទំនាក់ទំនងជាមួយទ្វីបអាស៊ីនិងវៀតណាម។​នៅក្នុងជំនួប  នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បាន ថ្លែង អំណរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីប្រឹក្សានិងឧបការីក្នុងនាម ជា ស្ពានតភ្ជាប់និងរួមចំណែកសំខាន់ទៅក្នុងការជម្រុញទំនាក់ទំនងដៃគូលើគ្រប់ ជ្រុងជ្រោយ វៀតណាម-អាមេរិក។​លោក Pham Quang Vinh បានគូសបញ្ជាក់ថា  វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មី របស់អាមេរិក។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានជូនដំណឹងអំពីការដែលវៀត  ណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល APEC ២០១៧។         នៅក្នុងជំនួបនេះ ទីប្រឹក្សានិងឧបការីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះកិច្ច ការផ្លាស់ប្តូរថ្មីនិងតួនាទីរបស់វៀតណាមក្នុងតំបន់ ព្រមទាំងអះអាងថា នឹងរួម ចំណែកជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែអភិវឌ្ឍន័យ៉ាងខ្លាំងក្លា  ថែមទៀតលើគ្រប់វិស័យ៕