វៀតណាមយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយហូឡង់
26/03/2014 09:24
Vovworld-ក្នុងកម្មវិធីចូលរួមសន្និសីទកំពូលសន្តិសុខនុយគ្លេអ៊ែលើកទី៣នៅប្រទេសហូឡង់ នារាត្រីថ្ងៃទី២៥មិនា(តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ (nguyentandung.org)) Vovworld-ក្នុងកម្មវិធីចូលរួមសន្និសីទកំពូលសន្តិសុខនុយគ្លេអ៊ែលើកទី៣នៅ ប្រទេសហូឡង់ នារាត្រីថ្ងៃទី២៥មិនា(តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន អះអាងថាវៀតណាមយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិប ត្តិការជាមួយហូឡង់ ចាត់ទុកនេះជាទំនាក់ទំនងគំរូមួយរវាងវៀតណាមជាមួយ ប្រទេសអឺរ៉ុបនានា។នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់សំដៅជំរុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតំលៃកិច្ចសហប្រតិបត្តិការការពារជាតិរវាប្រទេស ទាំងពីរអភិវឌ្ឍន៍យ់ាងសកម្មនិងប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន សម្ដែងថាវៀតណាមស្វាគមន៍សុឆ័ន្ទះការយកចិត្តទុកដាក់និងបំណងរបស់ហូឡង់បន្ត រួមចំណែកសកម្មទៅក្នុងសន្តិភាពស្ថិរភាពក្នុងដំបន់ក្នុងនោះមានការធានាសេរីភាព សន្តិសុខសុវត្ថិភាពនាវាចរណ៍។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរហូឡង់ បន្តគាំទ្រវៀតណាមបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយ EU គាំទ្រការដែលគណៈ កម្មាធិការអឺរ៉ុប (EC) អនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិងសហប្រតិបត្តិការលើ គ្រប់វិស័យ (PCA) និងទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារក្នុងដំណាក់កាល បញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ក្នុងឆ្នាំ ២០១៤។ មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលបង្គំគាល់ព្រះមហាក្សត្រយានី ហូឡង់ Maxima ផងដែរ៕
Related
More




