វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក
06/09/2016 13:42
(VOVworld)-នារសៀលថ្ងៃទី៥កញ្ញានៅទីក្រុងហាណូយ ក្នុងការជួបជាមួយឯកអគ្គរដ្ឋ ទូតដាណឺម៉ាកប្រចាំនៅវៀតណាម Charlotte Laursen

វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយជាមួយ ដាណឺម៉ាក (VOVworld)-នារសៀលថ្ងៃទី៥កញ្ញានៅទីក្រុងហាណូយ ក្នុងការជួបជាមួយឯកអគ្គរដ្ឋ ទូតដាណឺម៉ាកប្រចាំនៅវៀតណាម Charlotte Laursen នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc ជូនពរលោកស្រី Charlotte Laursen អញ្ជើញបាន តែង តាំងជាឯកអគ្គរដ្ឋទូតដាណឺម៉ាក់ប្រចាំនៅវៀតណាម។ លោកNguyen Xuan Phuc អះ អាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងដៃគូរ លើគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក់។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ខណៈដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EU) បានចុះ ហត្ថលេខាជាផ្លូវការនោះ នឹងបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើនសម្រាប់ សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Charlotte Laursen បានឲ្យដឹងថា តាមគម្រោង នាខែ តុលាខាងមុខ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក់នឹងមកបំពេញទស្សនកិច្ចវៀតណាម សំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជា ពិសេសគឺវិស័យពាណិជ្ជកម្ម៕
Related






