វៀតណាមយកចិត្តទុកដាក់និងថែទាំជនពិការ
19/04/2017 10:26
(VOV)_ក្នុងឱកាសទិវាជនពិការវៀតណាម ថ្ងៃទី១៨មេសា ស្ថាប័ន អង្គការនិងបុគ្គលនៅក្នុងនិងក្រៅខេត្ត Quang Ninh ( ភាគខាងជើងវៀតណាម) បានជួយឧបត្ថម្ភទឹកប្រាក់ចំនួនពីរពាន់ ប្រាំរយលានដុង

វៀតណាមយកចិត្តទុកដាក់និងថែទាំជនពិការ (VOV)_ក្នុងឱកាសទិវាជនពិការវៀតណាម ថ្ងៃទី១៨មេសា ស្ថាប័ន អង្គការនិងបុគ្គលនៅក្នុងនិងក្រៅខេត្ត Quang Ninh ( ភាគខាងជើងវៀតណាម) បានជួយឧបត្ថម្ភទឹកប្រាក់ចំនួនពីរពាន់ ប្រាំរយលានដុង ក្នុងកម្មវិធី៖រង្វង់ដៃមេត្តាធម៌២០១៧ដើម្បីបន្តអំពាវនាវអោយមានការយកចិត្តទុក ដាក់ ជួយឧបត្ថម្ភពីសហគមន៍ សង្គមចំពោះជនពិការ និងកុមារកំព្រា។ លោក Hoang Thanh ប្រធានសមាគមគាំពារជនពិការនិងកុមារកំព្រាខេត្ត Quang Ninh បានចែករំលែកថា៖ “ កម្មវិធីរង្វង់ដៃមេត្តាធម៌ ដើម្បីជនពិការ និងកុមារកំព្រាខេត្ត Quang Ninh ជាចំណុចលោតផ្លោះមួយ ក្នុងការងារឃោសនា ចលនាប្រភពកម្លាំងនានា។ តាមរយៈការងារឃោសនានេះបានបង្កើតឡើងរបៀបរស់នៅខាងស្មារតីអំពីមនុស្សធម៌ក្នុងស្ថាប័ន សហគ្រាសនិងសម្បុរសជន លើកសរសើរជនពិការឆ្នើមដែលបានឈានឡើងក្នុងជីវភាពរស់នៅ ។” នាថ្ងៃទី១៨មេសា មន្ទីរការងារ យុទ្ធជនពិការនិងសង្គមខេត្ត Binh Phuoc បានរួមសហការជាមួយសមាគមកាំពារជនពិការ កុមារកំព្រានិងអ្នកជំងឺក្រីក្រខេត្ត បំផុសកម្មវិធីរួមដំណើរជាមួយជនពិការដោយប្រធានបទ៖ បន្តជំហានសេចក្ដីស្រឡាញ់។កម្មវិធីនេះលើកទឹកចិត្តជនគ្រប់រូបចូលរួមកម្ម វីធីថែទាំ ជួយឧបត្ថម្ភ ជនពិការក្នុងសង្គម៕
Related






