វិស័យទេសចរណ៍វៀតណាមឆ្ពោះទៅគោលដៅជំនាញ ទំនើប ធានាគុណភាពនិង ប្រសិទ្ធិភាព
23/12/2015 11:42
(VOVworld) - វិស័យទេសចរណ៍មានទស្សនៈផ្លាស់ប្ដូរ ថ្មីនោះគឺ “អភិវឌ្ឍន៍តាមទិសជំនាញ ទំនើប ធានាគុណ ភាពនិងប្រសិទ្ធិភាព ព្រមទាំងអះ អាងនូវពាណិជ្ជ សញ្ញានិងសមត្ថភាពប្រកួតប្រជែង។

(VOVworld) - នាថ្ងៃទី២៣ ធ្នូ នៅរដ្ឋធានីហាណូយ វាយតំលៃអំពីដំណើរការអនុវត្តន៍ យុទ្ធសាស្ត្រ៥ឆ្នាំអភិវឌ្ឍន៍ទេសចរណ៍វៀតណាម តំណាងអគ្គនាយកដ្ឋានទេសចរ ណ៍បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍មានទស្សនៈផ្លាស់ប្ដូរថ្មីនោះគឺ “អភិវឌ្ឍន៍ តាមទិសជំនាញ ទំនើប ធានាគុណភាពនិងប្រសិទ្ធិភាព ព្រមទាំងអះ អាងនូវ ពាណិជ្ជសញ្ញានិងសមត្ថភាពប្រកួតប្រជែង។ប្រាក់ចំណូលពីទេសចរណ៍កើនឡើង ជាមធ្យម២៥%ក្នុងមួយឆ្នាំក្នុងដំណាក់កាល២០១១-២០១៥។ចាប់តាំងពីឆ្នាំ២០១៥ គោលនយោបាយលើកលែងទិដ្ឋាការក្នុងកាលកំណត់១៥ថ្ងៃសំរាប់ ភ្ញៀវទេសចរ មកពីបារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ អ៊ីតាលីនិងបេឡារុស បានរួមចំណែក បង្កើនបរិមាណភ្ញៀវទេសចរមកពីទីផ្សារប្រពៃណីនានា ហើយ ជួយឲ្យទីផ្សារភ្ញៀវ ទេសចរអន្តរជាតិមកវៀតណាមមានស្ថិរភាពជាបណ្ដើរៗឡើង វិញផងដែរ៕
Related






