VOV WorldVOV World
VOV5 ប្រគល់អំណោយសំរាប់ប្រជាជនក្រីក្រនៅឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang
10/01/2015 08:53
(VOVworld) – នារសៀលថ្ងៃទី ៩ មករា គណៈប្រតិភូ កម្មាភិបាលអ្នកយកព័ត៌មាននៃ​កាណាល់ផ្សាយជា ភាសាបរទេស (VOV5) វិទ្យុសម្លេងវៀតណាមបានទៅ សាកសួសុខ ទុក្ខនិងប្រគល់អំណោយសំរាប់ប្រជាជន ជាជនជាតិភាគតិចនៅឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang (ភាគខាជើងវៀតណាម)។
VOV5 ប្រគល់អំណោយសំរាប់ប្រជាជនក្រីក្រនៅឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang
VOV5 ប្រគល់អំណោយសំរាប់ប្រជាជនក្រីក្រនៅឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang (Image: VOVWORLD) (VOVworld) – នារសៀលថ្ងៃទី ៩ មករា គណៈប្រតិភូកម្មាភិបាលអ្នកយកព័ត៌មាននៃ​កាណាល់ផ្សាយជាភាសាបរទេស (VOV5) វិទ្យុសម្លេងវៀតណាមបានទៅសាកសួសុខ ទុក្ខនិងប្រគល់អំណោយសំរាប់ប្រជាជនជាជនជាតិភាគតិចនៅឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang (ភាគខាជើងវៀតណាម)។ នេះគឺជាសកម្មក្នុងក្របខ័ណ្ឌកម្មវិធី “និទាឃរដូវកក់ក្តៅនៅតំបន់ព្រំដែន” ដែល VOV5 បានបំផុសក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅ។ បណ្ដាអំណោយលើកនេះមានតំលៃជាង ១ រយលានដុង។ លោកស្រី ​Doan Thi Trung នីយការកាណាល់ផ្សាយជាភាសាបរទេស VOV5 បានឲ្យដឹងថា៖ “យើងខ្ញុំឃើញថា៖ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល នៅ ជួបការលំបាកជាច្រើន។ យើងខ្ញុំសង្ឃឹមថា៖ បណ្ដាអំណោយនេះនឹងនាំមកសំរាប់​ប្រជាជនជាជនរួមជាតិភាតិចនៅទីនេះនូវរដូវចូលឆ្នាំឆ្នាំកក់ក្តៅថែមទៀត។ នាពេល ខាងមុខ យើងខ្ញុំនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងការជួយឧបត្ថម្ភ ជនរួមជាតិភាគតិចនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល៕”