VOV WorldVOV World
WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧
13/04/2017 11:39
(VOVworld) – ក្នុងរបាយការណ៍បច្ចុប្បនកម្មសេដ្ឋកិច្ច នៅតំបន់អាស៊ីឦសាន - ប៉ាស៊ីហ្វិកដែលបានប្រកាស នាថ្ងៃទី ១៣ មេសា ធនាគារពិភពលោក (WB) ព្យាករណ៍ ថា៖ កំណើន GDP របស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧ ហើយនឹងកើនស្រាលដល់ ៦,៤% ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧
WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧ (VNA) (VOVworld) – ក្នុងរបាយការណ៍បច្ចុប្បនកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីឦសាន -  ប៉ាស៊ីហ្វិកដែលបានប្រកាស នាថ្ងៃទី ១៣ មេសា ធនាគារពិភពលោក (WB) ព្យាករណ៍ថា៖ កំណើន GDP របស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧ ហើយនឹងកើនស្រាលដល់ ៦,៤% ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ សន្ទស្សន៍តំលៃប្រើប្រាស់នាឆ្នាំ ២០១៧ នឹងកើនឡើង ៤% និងរក្សារកំណើន  នេះក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ។ លោក Sebastian Eckardt អ្នកជំនាញការ សេដ្ឋកិច្ច WB ប្រចាំនៅវៀតណាម បានចាត់ទុកថា៖ ក្នុងកាលៈទេសៈ សេដ្ឋកិច្ច សកលនៅជួបការលំបាកជាច្រើន វៀតណាមគប្បីធានានិរន្តរភាពនៃឆ្នាំសារពើ ពន្ធក្នុងរយៈពេលមធ្យម។ ក្រៅពីនោះ វៀតណាមគប្បីយកចិត្តទុកដាក់ថែមទៀត ទៅលើគុណភាពកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕