VOV WorldVOV World
WB បន្ទាបកំរិតកំណើនសេដ្ឋកិច្ចសកល
11/06/2015 10:44
(VOV)_ធនាគារពិភពលោក ( WB) នាថ្ងៃទី១០ មិថុនា បានបន្ទាបកំរិត​កំណើន​សេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៥ ព្រមទាំងព្រមានអំពីគ្រោះអាសន្ន​ចំពោះបណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញ ដោយអាមេរិកឆ្ពោះទៅគោលដៅរឹតបន្ទឹងគោលនយោបាយរូបីវត្ថុ
WB បន្ទាបកំរិតកំណើនសេដ្ឋកិច្ចសកល
WB បន្ទាបកំរិតកំណើនសេដ្ឋកិច្ចសកល (VOV)_ធនាគារពិភពលោក ( WB) នាថ្ងៃទី១០ មិថុនា បានបន្ទាបកំរិត​កំណើន ​សេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៥ ព្រមទាំងព្រមានអំពីគ្រោះអាសន្ន​ចំពោះបណ្ដាខឿន សេដ្ឋកិច្ចទើបលេចចេញ ដោយអាមេរិកឆ្ពោះទៅគោលដៅរឹតបន្ទឹងគោលនយោ បាយរូបីវត្ថុ ក្នុងកាលះទេសះ តំលៃនៃប្រាក់ដុល្លារអាមេរិកកើនឡើង។ ក្នុង​របាយ ការណ៍៖ យថាទស្សន៍សេដ្ឋកិច្ចសកល ដែលបានប្រកាស២ឆ្នាំ/ដង WB បានអោយ ដឹងថា៖ សេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៥នេះ អាចកើន២,៨%​តែប៉ុណ្ណោះ ជំនួស អោយកំរិត៣% ដែលបានប្រកាស នាខែមករាទៅវិញ។ ​មូលហេតុគឺដោយសារ ល្បឿនកំណើន របស់ខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក គឺអាមេរិក និងចិន បាន ថយចុះ។ ក៏តាម WB ថា៖ ឆ្នាំ ២០១៦ សេដ្ឋកិច្ចសកល​ នឹងមានកំណើនខ្ពស់ជាង ដោយនៅកំរិតប្រមាណ៣,៣%។           ​ WB អះអាងថា៖ ក្នុងសភាពការណ៍នាបច្ចុប្បន្ននេះ ​បណ្ដាខឿនសេដ្ឋកិច្ចដែល ទើបលេចចេញ និងកំពុងអភិវឌ្ឍន៍នោះ ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជា ច្រើនដែលកាន់តែខ្លាំងឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ៕