WHO ព្រមានការរីករាលដាលយ៉ាងខ្លាំងរបស់វីរុស Zika នៅទ្វីបអាមេរិក
29/01/2016 10:28
(VOVworld) – នាថ្ងៃទី ២៨ មករា អង្គការសុខភាពពិភព លោក (WHO) បានព្រមានថា៖ វីរុស Zika កំពុងរីករាល ដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេសនៅទ្វីប អាមេរិកដោយ មានករណីឆ្លងវីរុសគ្រោះថ្នាក់នេះបានកើនឡើងដល់ ៤ លាននាក់ ក្នុងតំបន់។

WHO ព្រមានការរីករាលដាលយ៉ាងខ្លាំងរបស់វីរុស Zika នៅទ្វីបអាមេរិក (Image: VNA) (VOVworld) – នាថ្ងៃទី ២៨ មករា អង្គការសុខភាពពិភពលោក (WHO) បាន ព្រមានថា៖ វីរុស Zika កំពុងរីករាលដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេសនៅទ្វីប អាមេរិកដោយមានករណីឆ្លងវីរុសគ្រោះថ្នាក់នេះបានកើនឡើងដល់ ៤ លាន នាក់ ក្នុងតំបន់។ ថ្លែងមតិជាមួយបណ្ដាសមាជិកគណៈកម្មការគ្រប់គ្រង WHO ប្រចាំ នៅទីក្រុង Geneva (ស្វីស) អគ្គនាយក WHO លោកស្រី Margaret Chan បាន វាយតំលៃថា៖ វីរុស Zika អាចធ្វើឲ្យអន្តរាយដល់ទារកពីកំណើត។ អ្នកប្រមុខ WHO បានអំពាវនាវរៀបចំកិច្ចប្រជុំជាបន្ទាន់រវាងបណ្ដាអ្នកជំនាញការសុខភាព នាថ្ងៃទី ១ កុម្ភៈ ខាងមុខ សំដៅកំណត់វិស័យអាទិភាពក្នុងការងារស្រាវជ្រាវជា បន្ទាន់ក៏ដូចជាស្វែងរកវិធានការបង្ការប្រឆាំងនឹងវីរុសគ្រោះថ្នាក់នេះ។ នាថ្ងៃដ ដែលរដ្ឋាភិបាលបារាំងនិងកាណាដាបានទទួលស្គាល់បណ្ដាករណីឆ្លងវីរុស Zika ដំបូង នៅទីនេះ ក្នុងនោះ បារាំងមានករណីចំនួន ៥ នាក់និងកាណាដា មាន ៣ ករណី៕
Related




