WIPO សន្យាជួយគំាទ្រនិងជម្រុញកម្មសិទ្ធិបញ្ញានៅវៀតណាម
23/03/2017 07:13
(VOVworld)-វៀតណាមកំពុងបន្តពង្រឹងរបៀបរបបពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធនិងសិទ្ធិពាក់ព័ន្ធនានា សំដៅអនុវត្តជាក់ស្តែងក្នុងជីវភាពសង្គម។

WIPO សន្យាជួយគំាទ្រនិងជម្រុញកម្មសិទ្ធិបញ្ញានៅវៀតណាម (រូបថតៈsggp.org.vn) (VOVworld)-វៀតណាមកំពុងបន្តពង្រឹងរបៀបរបបពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធនិងសិទ្ធិពាក់ព័ន្ធនានា សំដៅអនុវត្តជាក់ស្តែងក្នុងជីវភាពសង្គម។ ហើយកាលពីឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាមបានអនុម័តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផ្នែកឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ២០២០និងទស្សនវិស័យដល់ឆ្នាំ២០៣០ ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien នៅក្នុងជំនួបជាមួយលោក Francis Gurry អគ្គនាយក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នារសៀលថ្ងៃទី២៣មិនា។ លោក Nguyen Ngoc Thien បានសម្តែងគោលបំណងចង់ឲ្យអង្គការ WIPO បន្តបង្កលក្ខណៈងាយ ស្រួលជួយវៀតណាមលើវិស័យកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិពាក់ព័ន្ធនានា ជាពិសេសគឺបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់និងជួយវៀតណាម ធ្វើសមាហរណកម្មអន្តរជាតិលើវិស័យនេះឲ្យកាន់តែស៊ីជម្រៅថែមទៀត។ រីឯខ្លួនវិញ លោក Francis Gurry បានអះអាងថា នឹងត្រៀមខ្លួនជាស្រេច ជួយ វៀតណាមលើវិស័យកម្មសិទ្ធិបញ្ញា។ អគ្គនាយកអង្គការ WIPO សង្ឈឹមថា វៀត ណាមនឹងពិចារណាចូលរួមសន្ធិសញ្ញាមួយចំនួនរបស់អង្គការ WIPO ក្នុងនោះមាន សន្ធិសញ្ញា Marrakes ស្តីពីការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភ្នែក៕
Related






