យ៉ាងហោចណាស់ មានមនុស្ស៣នាក់ ស្លាប់ និង៣១របួសដោយសារខ្យល់ព្ព្យុះWutip
01/10/2013 11:53
ខ្យល់ព្យុះ Wutip បានធ្វើឲ្យផ្ទះ៥ពាន់ខ្នងនៅខេត្តនានានៅភាគកណ្តាលនិងតំបន់ Tay Nguyen វៀតណាម ត្រូវបាក់ដំបូល ។

Vovworld-តាមការស្ថិតិដំបូងថា បាន មានមនុស្សស្លាប់ចំនួន ៣នាក់ និង៣១នាក់ ផ្សេងទៀតរងរបួសដោសារខ្យល់ព្យុះ Wutip(ព្យុះលេខ១០)។ខ្យល់ព្យុះ Wutip បាន ធ្វើឲ្យផ្ទះ៥ពាន់ខ្នងនៅខេត្តនានានៅភាគកណ្តាលនិងតំបន់ Tay Nguyen វៀត ណាម ត្រូវបាក់ដំបូល ។ នាព្រឹកថ្ងៃទី១តុលានាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានមាន សារទូរលេខដោយបញ្ជាណែនាំស្តីពីការជំនះពុះពារលើផលវិបាកបណ្តលឡើងដោយ ខ្យល់ព្យុះ Wutip។នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក៍សំណូមពរថ្នាក់ដឹកនាំរបស់ខែត្រនានា ត្រូវបន្តតាមដានបំរែបំរួលនៃស្ថានភាពណ៍ភ្លៀងធ្លាក់ទឹកជំនន់ដើម្បីមានវិធានការ ទប់ទល់អោយសមស្របព្រមទាំងអនុវត្តរាល់វិធានការការពារសុវត្ថិភាពបឹងផ្ទុកទឹក សុវត្ថិភាពអាយុជីវិតនិងទ្រពសម្បិត្តរបស់ប្រជាជន។ លោកNguyen Tan Dung បានសំណូមពរក្រសួងព័ត៌មានផ្សព្វផ្សាយក្រសួងឧស្សហពាណិជ្ជកម្មនិងក្រសួងគម នាគមន៍ដឹកជញ្ជូនបញ្ជាការស្តរខូចខាតដោយខ្យល់ព្យុះ Wutipក្រសួងការពារប្រទេស វៀតណាមចលនាកំលាំងជួយឧបត្ថម្ភតំបន់នានាទប់ទល់នឹងទឹកជំនន់សង្រ្គោះ ជនរងគ្រោះនិងជំនះពុះពារលើផលបិបាកដោយទឹកជំនន់ខ្យល់ព្យុះ។នាថ្ងៃទី១តុលា ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមដឹកនៃដោយឧបនាយករដ្ឋមន្ត្រីលោក Hoang Trung Haiបានចុះត្រួតពិនិត្យការខូចខាតដោយទឹកជំនន់ខ្យល់ព្យុះនៅស្រុក Bo Trach ខែត្រQuang Binh។នៅទីនេះលោក Hoang Trung Haiបានក្រើនរំលឹករដ្ឋអំណាចតំបន់ ប្រមូលផ្តុំ ជំនះពុះពារលើផលវិបាក។លោកក៍បានស្នើរអោយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និងផ្នែកមានសត្ថកិច្ចនានាស្តារប្រព័ន្ឋចរាចរព័ត៌មាននិងអគ្គិសនីប្រើប្រាស់សំរាប់ ប្រជាជនស្ថិរភាពជីវភាពរស់នៅយ៉ាងឆាប់រហ័ស។លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Haiគូសបញ្ជាក់ថា៖ ខែត្រនិងស្រុកត្រូវម្ចាស់ការដកប្រភពថវិការបម្រុងរបស់រដ្ឋដើម្បី ជួយ ឧបត្ថម្ភប្រជាជន។រួមជាមួយនេះផ្នែកកសិកម្មធ្វើស្ថិតិការខូចខាតរបស់ប្រជាជនសំដៅ មានគោលនយោបាយជួយឧបត្ថម្ភជាក់ស្តែង៕
Related






