យ៉េមែន៖ពួកឧទ្ទាម Houthi យល់ព្រមសន្ទនាប្រសិនបើកងទ័ពចំរុះអារ៉ាប់បញ្ចប់ការវាយប្រហារដោយជើងអាកាស
15/05/2015 10:09
Vovworld-នាថ្ងៃទី១៤ឧសភាបណ្ដាមន្ត្រីរដ្ឋាភិបាលយ៉េមែន បានឲ្យដឹងថា ពួកឧទ្ទាម Houthi បានយល់ព្រមស្ដារការ ចរចារសន្តិភាពប្រសិនបើកងទ័ពចំរុះអារ៉ាប់ដឹកនាំដោយ អារ៉ាបីសាអូឌីតបញ្ចប់យុទ្ធនាការវាយប្រហារតាមជើង អាកាស

យ៉េមែន៖ពួកឧទ្ទាម Houthi យល់ព្រមសន្ទនាប្រសិនបើកងទ័ពចំរុះអារ៉ាប់បញ្ចប់ការវាយប្រហារដោយជើងអាកាស (Reuters) Vovworld-នាថ្ងៃទី១៤ឧសភាបណ្ដាមន្ត្រីរដ្ឋាភិបាលយ៉េមែនបានឲ្យដឹងថា ពួក ឧទ្ទាម Houthi បានយល់ព្រមស្ដារការចរចារសន្តិភាពប្រសិនបើកងទ័ពចំរុះអារ៉ាប់ ដឹកនាំដោយអារ៉ាបីសាអូឌីតបញ្ចប់យុទ្ធនាការវាយប្រហារតាមជើងអាកាស។ លក្ខខ័ណ្ឌពោលខាងលើបាននាំចេញក្នុងជំនួបមុខរវាងបេសកជនពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកអំពីយ៉េមែនលោក Ismail Ould Cheikh Ahmed ជាមួយ តំណាងកំលាំង Houthi និងគណបក្សមហាសន្និបាតប្រជាជនទូទាំងប្រទេស (GPC)។ ទន្ទឹមនឹងនោះ Houthi និង GPC បានសំណូមពរអង្គការសហប្រជាជាតិអន្តរាគមន៍ សំដៅបញ្ចប់ការវាយប្រហារដោយជើងអាកាសទន្ទឹមនឹងនោះស្នើររៀបចំការចរចារ នៅក្រុង Geneva (ស្វីស)ជំនួសឲ្យរដ្ឋធានី Riyadh របស់អារាបីសាអូឌីត៕
Related






