យកចិត្តទុកដាក់រកឃើញបញ្ហាថ្មីបង្កើតកំលាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
23/07/2014 10:29
Vovworld-ក្នុងអំឡុង៦ខែកន្លងមក គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានពង្រីកតួនាទីជាស្ថាប័នសេនាធិការស្រាវជ្រាវមតិត្រួតពិនិត្យឃ្លាំមើលបញ្ហាធំៗ

យកចិត្តទុកដាក់រកឃើញបញ្ហាថ្មីបង្កើតកំលាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (VOV) Vovworld-ក្នុងអំឡុង៦ខែកន្លងមក គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានពង្រីកតួនាទីជាស្ថាប័នសេនាធិការស្រាវជ្រាវមតិត្រួតពិនិត្យឃ្លាំមើលបញ្ហាធំៗ មានចរិតលក្ខណៈយុទ្ធសាស្ត្រអំពីសេដ្ឋកិច្ចសង្គមឲ្យគណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ។ លោក Le Hong Anh អចិន្ត្រៃយ៍គណៈលេខាបានសង្កត់ធ្ងន់ដូច្នេះនៅសន្និសីទលាតត្រដាងភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០១៤របស់ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនាព្រឹកថ្ងៃទី២៣កក្កដានៅទីក្រុងហាណូយ។ លោក Le Hong Anh បានស្នើរគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមធ្វើសុក្រិដ្ឋនិងដាក់ជូនការិយាល័យនយោបាយរបាយការណ៍វាយតំលៃនិងឃ្លាំមើលរៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្សាភ្ជាប់នឹងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន បន្ត កសាងជួរកម្មាភិបាលរបស់គណៈកម្មាធិការឲ្យស៊ីជម្រៅ កសាងបក្សភាគនិងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ៕
Related






