យន្តហោះចិនរំលោភទៅលើការកំណត់របស់ ICAO
09/01/2016 08:35
(VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ចិនបានដំណើរ ការជើងហោះហើរជាច្រើនចូលក្នុងតំបន់ជូនដំណឹង ហោះហើរហូជីមិញដែល វៀតណាមគ្រប់គ្រង ប៉ុន្តែ មិនធ្វើការទាក់ទងជាមួយស្ថាប័នចរាចរណ៍ផ្លូវអាកាស តាមការកំណត់អន្តរជាតិស្ដីអំពីសុវត្ថិភាពហោះហើរទេ។

ប្រធាននាយកដ្ឋានអាកាសចរណ៍វៀតណាមលោក Lai Xuan Thanh បំភ្លឺអំពីការដែល យន្តហោះចិនរំលោភទៅលើការកំណត់ ICAO (VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ចិនបានដំណើរការជើងហោះហើរជាច្រើន ចូលក្នុងតំបន់ជូនដំណឹងហោះហើរហូជីមិញដែល វៀតណាមគ្រប់គ្រង ប៉ុន្តែ មិន ធ្វើការទាក់ទងជាមួយស្ថាប័នចរាចរណ៍ផ្លូវអាកាសតាមការកំណត់អន្តរជាតិស្ដី អំពីសុវត្ថិភាពហោះហើរទេ។ចំពោះសកម្មភាពនេះ នាថ្ងៃទី៩ មករា ប្រធាននាយក ដ្ឋានអាកាសចរណ៍វៀតណាមលោក Lai Xuan Thanh បានឲ្យដឹងថា នាយកដ្ឋាន អាកាសចរណ៍វៀតណាមបន្តផ្ញើរឯកសារជូនអង្គការអាកាសចរណ៍ស៊ីវិលពិភព លោក (ICAO) ស្ដីពីការដែលចិនបានរំលោភបំពានទៅលើការកំណត់របស់ ICAO ។នាយកដ្ឋានអាកាសចរណ៍វៀតណាមក៏បានស្នើរឲ្យ ICAO ត្រូវមានដំណោះ ស្រាយដើម្បីប្រទេសនានាមិនត្រូវអនុវត្តន៍សកម្មភាពហោះហើរដែលគំរាម កំហែងទៅលើសុវត្ថិភាពផ្លូវអាកាសអន្តរជាតិនិងតំបន់ឡើយ៕
Related






