VOV WorldVOV World
យន្តហោះមួយគ្រឿងរបស់កងកំលាំងកងទ័ពអាមេរិកត្រូវបានធ្លាក់​នៅអាហ្វហ្គានីស្ថាន
20/04/2012 10:34
មន្ត្រីការពារប្រទេសអាមេរិក បានអោយដឹងថា៖ យន្តហោះមួយគ្រឿង ​ប្រភេទ Black Hawk របស់កងកំលាំងកងទ័ពអាមេរិក ត្រូវបានធ្លាក់​ នាថ្ងៃ​​ទី​១៩ មេសាក្នុងពេលកំពុង បំពេញបេសកកម្មនៅអាហ្វហ្គានីស្ថាន។
យន្តហោះមួយគ្រឿងរបស់កងកំលាំងកងទ័ពអាមេរិកត្រូវបានធ្លាក់​នៅអាហ្វហ្គានីស្ថាន
យន្តហោះមួយគ្រឿងរបស់កងកំលាំងកងទ័ពអាមេរិកត្រូវបានធ្លាក់​នៅអាហ្វហ្គានីស្ថាន(internet) មន្ត្រីការពារប្រទេសអាមេរិក បានអោយដឹងថា៖ យន្តហោះមួយគ្រឿង ​ប្រភេទ Black Hawk របស់កងកំលាំងកងទ័ពអាមេរិក ត្រូវបានធ្លាក់​ នាថ្ងៃ​​ទី​១៩ មេសាក្នុងពេលកំពុង បំពេញបេសកកម្មនៅអាហ្វហ្គានីស្ថាន។ នាពេល កើត​ឡើងគ្រោះថ្នាក់នេះ​ នៅលើ យន្តហោះ​មានទាហានចំនួន 4 ​នាក់ និង​នាបច្ចុប្បន្ន មិនទាន់ដឹងច្បាស់​អំពីជោគ វាសនា របស់ទាហានទាំងនោះ​ទេ។​ ក្នុងសេចក្ដីជូនដំណឹង របស់កងកំលាំង ជួយ ឧបត្ថម្ភសន្តិសុខអន្តរជាតិ ប្រចាំនៅអាហ្វហ្គានីស្ថាន (ISAF) របស់ NATO បានអោយ ដឹងថា៖​មូលហេតុ​នៃ​គ្រោះថ្នាក់នេះ អាចដោយសា​លក្ខណះ អាកាសធាតុអាក្រក ​ ហើយក៏អាច​ស្ថិត​ក្នុង​ករណី វាយតបតវិញ​របស់ពួកឧទ្ទាមតាលីបង់ ឬកងកំលាំង​ ក្រោក​ឈរ​ឡើង នៅអាហ្វហ្គានីស្ថានផងដែរ៕