VOV WorldVOV World
យន្តហោះយោធារបស់អង់គ្លេស NATO និងស៊ុយអែតធ្វើចារកម្មនៅជិតដែនដីរុស្ស៊ី
20/04/2017 11:31
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Interfax របស់ រុស្ស៊ីបានដកស្រង់ទិន្នន័យពី វ៉ែបសាយបរទេសតាម ដានសកម្មភាពរបស់យន្តហោះយោធាដែលឲ្យដឹង ថា យន្តហោះចារកម្មរបស់កម្លាំងកងទ័ពជើងអាកាស អង់គ្លេស អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) និងប្រទេសស៊ុយអែតនាថ្ងៃទី១៩ មេសា​បានហើរទៅកាន់ជិតខ្សែព្រំដែនរបស់រុស្ស៊ីនៅភាគខាងត្បូងសមុទ្រ Baltic ដើម្បីអនុវត្ត ភារកិច្ច។
យន្តហោះយោធារបស់អង់គ្លេស NATO និងស៊ុយអែតធ្វើចារកម្មនៅជិតដែនដីរុស្ស៊ី
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់ទិន្នន័យពី វ៉ែបសាយបរទេសតាមដានសកម្មភាពរបស់យន្តហោះយោធាដែលឲ្យដឹងថា យន្ត ហោះចារកម្មរបស់កម្លាំងកងទ័ពជើងអាកាសអង់គ្លេស អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) និងប្រទេសស៊ុយអែតនាថ្ងៃទី១៩ មេសា​បានហើរទៅកាន់ជិតខ្សែ ព្រំដែនរបស់រុស្ស៊ីនៅភាគខាងត្បូងសមុទ្រ Baltic ដើម្បីអនុវត្ត ភារកិច្ច។ជាក់ស្ដែងគឺ  យន្តហោះមួយគ្រឿងរបស់កងកម្លាំងការពារអាកាស អង់គ្លេសបានធ្វើចារកម្មក្នុង រយៈពេលប៉ុន្មានម៉ោងនៅតំបន់សមុទ្រខេត្ត Kaliningrad របស់រុស្ស៊ី។យន្តហោះ ផ្សេងៗទៀតរបស់ NATO និងស៊ុយអែត ក៏បានហើរទៅកាន់ជិតតំបន់ខេត្ត Kaliningrad ដើម្បីធ្វើចារកម្មអំពីដែនដីរុស្ស៊ី ផងដែរ៕