យថាទស្សន៍សហប្រតិបត្តិការបារាំង-វៀតណាមក្នុងផ្នែកបច្ចេកវិទ្យាអវកាស
12/05/2015 11:11
(VOV)_ថ្លែងមតិនៅក្នុងសិក្ខាសាលាបារាំង-វៀតណាមៈ បច្ចេកវិទ្យា អវកាស និងបណ្ដាការអនុវត្ត ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ។

សិក្ខាសាលា (VOV)_ថ្លែងមតិនៅក្នុងសិក្ខាសាលាបារាំង-វៀតណាមៈ បច្ចេកវិទ្យា អវកាស និងបណ្ដាការអនុវត្ត ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមុំ លោក Tran Van Tung បាន អោយដឹងថា៖ បណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាម ជានិច្ចកាលមានគោលបំណង បើក ទូលាយទំនាក់ទំនងសហប្រតិបត្តិការ ស្រាវជ្រាវ និងអភិវឌ្ឍន៍ជាមួយខឿនវិទ្យា សាស្ត្រ ជឿនលឿន ដែលក្នុងនោះមានបារាំងផង។ វៀតណាមបានកំណត់បច្ចេក វិទ្យាអវកាស ជាបញ្ហា១ក្នុងចំណោមបញ្ហាអាទិភាពអភិវឌ្ឍន៍ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅវៀតណាម ដល់ឆ្នាំ ២០២០ និងចក្ខុវិស័យ ដល់ឆ្នាំ ២០៣០។ ស្ដីពីសក្ដានុភាពសហប្រិតបត្តិការខាងបច្ចេកវិទ្យាផ្កាយរណប រវាងវៀតណាមនិងបារាំង លោក Antonie Monsaingeon អគ្គនាយករង សម្ព័ន្ធក្រុម ហ៊ុន CLS បានចាត់ទុកថា៖ វៀតណាមដើរចំទិស ដោយបានអនុវត្តបច្ចេកវិទ្យា ផ្កាយរណប ចូលក្នុងវិស័យនានា ដោយសារវានឹងជួយវៀតណាមធ្វើជាម្ចាស់ បច្ចេកវិទ្យាផ្កាយរណបក្នុងអនាគត។ លោក Antonie Monsaingeon ជឿជាក់ថា៖ នាពេលខាងមុខនេះ បារាំងនឹងសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមយ៉ាង ច្រើនថែមទៀត៕
Related






