VOV WorldVOV World
យុទ្ធនាការបោះឆ្នោតនៅអាមេរិក៖បេក្ខជនប្រធានាធិបតីទាំងពីររូបស្ថិតនៅក្នុងភាពប្រផិតប្រផើយនៅរដ្ឋចំនួន៣
04/10/2016 10:21
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos នាថ្ងៃទី៣ តុលា បានប្រកាសលទ្ធផលនៃការស្ទង់មតិ ថ្មីបំផុតដោយសរឲ្យឃើញថា បេក្ខជនប្រធានាធិបតី អាមេរិកទាំងពីររូបកំពុងប្រកួតប្រជែងយ៉ាងប្រផិត ប្រផើយនៅរដ្ឋមួយចំនួន បើទោះបីជាបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នៅជាអ្នកដែលទទួលបានការគាំទ្រជាច្រើនជាងក្ដី។
យុទ្ធនាការបោះឆ្នោតនៅអាមេរិក៖បេក្ខជនប្រធានាធិបតីទាំងពីររូបស្ថិតនៅក្នុងភាពប្រផិតប្រផើយនៅរដ្ឋចំនួន៣
លោកស្រី Hillary Clinton ថ្លែងមតិនៅយុទ្ធនាការបោះឆ្នោតនៅ Akron រដ្ឋ Ohio នាថ្ងៃទី៣ តុលា (រូបថត៖AFP/TTXVN) (VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos នាថ្ងៃទី៣ តុលា បាន ប្រកាសលទ្ធផលនៃការស្ទង់មតិថ្មីបំផុតដោយសរឲ្យឃើញថា បេក្ខជនប្រធានាធិបតី អាមេរិកទាំងពីររូបកំពុងប្រកួតប្រជែងយ៉ាងប្រផិតប្រផើយនៅរដ្ឋមួយចំនួន បើទោះ បីជាបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នៅ ជាអ្នកដែល ទទួលបានការគាំទ្រជាច្រើនជាងក្ដី។លទ្ធផលនៃការស្ទង់មតិតាមបណ្ដាញ អ៊ីនធឺណែតអនុវត្តន៍ដោយ Reuters/Ipsos ក្នុងសប្ដាហ៍កន្លងទៅ ដែល មានការចូល រួមរបស់ប្រជាពលរដ្ឋជាង១៥ពាន់នាក់ បានសរឲ្យឃើញថា គិតដល់ ថ្ងៃទី២៩ កញ្ញា  លោកស្រី Clinton និងបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដណ្ដើមបានការគាំទ្រស្ទើរតែស្មើគ្នានៅរដ្ឋ Florida រដ្ឋ Ohio និង រដ្ឋ Arizona។ លទ្ធផលនៃការស្ទង់មតិផ្សេងទៀតអនុវត្តន៍ដោយ Reuters/Ipsos បានសរឲ្យ ឃើញថា ប្រជាពលរដ្ឋអាមេរិកភាគច្រើនមានអារម្មណ៍ថា លោកស្រី Clinton បាន ដណ្ដើមជ័យជំនះក្នុងការជជែកពិភាគ្សាតទល់ផ្ទាល់កាលពីថ្ងៃទី២៦ កញ្ញាកន្លងទៅ៕