យុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង
06/02/2017 10:35
(VOVworld) – នាចុងសប្តាហ៍កន្លងទៅ មានបេក្ខជន យ៉ាងហោចណាស់ចំនួន ៣ រូប ក្នុងចំណោមបេក្ខជននៃ ការបោះឆ្នោតប្រធានាធិបតីបារាំងដែលនឹងប្រព្រឹត្តទៅ នាចុងខែមេសាដើមខែឧសភាខាងមុខ បានជ្រើសរើស ទីក្រុង Lyon ភាគកណ្ដាល បារាំងដើម្បីចាប់ផ្តើមយុទ្ធនា ការសម្លេងគាំទ្រ។

បណ្ដាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជ្រើសរើសទីក្រុង Lyon ជាទីកន្លែងចាប់ផ្តើមយុទ្ធនាការ (VNA) (VOVworld) – នាចុងសប្តាហ៍កន្លងទៅ មានបេក្ខជនយ៉ាងហោចណាស់ចំនួន ៣ រូប ក្នុងចំណោមបេក្ខជននៃការបោះឆ្នោតប្រធានាធិបតីបារាំងដែលនឹង ប្រព្រឹត្តទៅ នាចុងខែមេសាដើមខែឧសភាខាងមុខ បានជ្រើសរើសទីក្រុង Lyon ភាគកណ្ដាល បារាំងដើម្បីចាប់ផ្តើមយុទ្ធនាការសម្លេងគាំទ្រ។ បេក្ខជន នានាគឺ៖ ថ្នាក់ដឹកនាំ គណៈបក្សស្តាំនិយមរណសិរ្យជាតិ (FN) លោកស្រី Marine Le Pen បេក្ខជនគណៈបក្សឆ្វេងនិយម លោក Jean-Luc Melechon និងបេក្ខ ជននៃ គណៈបក្សកណ្ដាលនិយម លោក Emmanuel Macron។ ថ្លែងមតិចំពោះ មុខអ្នក គាំទ្រនាថ្ងៃទី ៥ កុម្ភៈនៅទីក្រុង Lyon លោកស្រី Marine Le Pen បានប្រកាស នឹងក្លាយទៅជាប្រធានាធិបតីដែលដាក់ផលប្រយោជន៍របស់ ប្រទេសបារាំងលើជួរមុខ។ បេក្ខជនគណៈបក្សឆ្វេងនិយម លោក Jean-Luc Melechon ក៏បានជ្រើសរើស ទីក្រុង Lyon ជាទីកន្លែងចាប់ផ្តើមយុទ្ធនាការ ស្វែងយល់សម្លេងគាំទ្រផងដែរ៕
Related






