យុវជនវៀតណាមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិ
09/01/2015 09:51
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណី របស់សិស្សានុសិស្សនិងនិស្សិតវៀតណាម(ទី៩មករា)

រូបថត អិនធឺណែត Vovworld- យុវជនវៀតណាមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិ។នេះ គឺជាការអះអាងរបស់លោកLe Quoc Phongប្រធានមជ្ឈឹមសមាគមនិស្សិតវៀតណាម ក្នុងពិធីឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មានវៀតណាមក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥នៃទិវាប្រពៃណីរបស់សិស្សានុសិស្សនិងនិស្សិតវៀតណាម(ទី៩មករា)។ ស្តីពីជំនាន់ និស្សិតនាបច្ចុប្បន្នលោកLe Quoc Phongចាត់ទុកថា៖នេះគឺជាបណ្តាជន មានស្មារតីច្នៃប្រឌិតយល់បានការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសជាតិនិង ប្រជាជាតិ។លោកមានប្រសាសន៍ថា៖“ មិត្តវ័យក្មេងម្នាក់ៗសុទ្ឋតែមានបំណងសុបិន ដោយឡែករបស់ខ្លួន។ប្រការសំខាន់គឺបំណងសុបិននេះមិនត្រឹមតែយកចិត្តទុកដាក់ ដល់គ្រួសារខ្លួនឯងប៉ុណ្ណោះទេថែមទាំងយកចិត្តទុកដាក់ដល់ប្រទេសជាតិទៀតផង។ ដើម្បីអនុវត្ត បានូវបំណងសុបិន នេះមិត្តវ័យក្មេងត្រូវមានទង្វើជាក់ស្តែង៕ “
Related






