ដើម្បីឆ្លើយតបទៅនឹងថ្ងៃនេះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែឧសភា ក្រសួងកសិកម្មនិងបរិស្ថាន បានបើកសប្តាហ៍ជាតិសម្រាប់ការបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយ ឆ្នាំ ២០២៦ ដោយមានប្រធានបទ "សហគមន៍រួមដៃគ្នា បង្កានិងទប់ស្កាត់គ្រោះមហន្តរាយ"។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ង្វៀន ហ័ង ហៀប បានសង្កត់ធ្ងន់ថា៖ “នៅចំពោះមុខបម្រែបម្រួលនៃគ្រោះមហន្តរាយធម្មជាតិ ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ យើងត្រូវការសហគមន៍។ ត្រូវមានការចូលរួមរបស់សហគមន៍ ទើបយើងអាចការពារលើទ្រង់ទ្រាយទូលំទូលាយជាង។ តាមពិតទៅ នៅពេលដែលសហគមន៍សហការ និងគាំទ្រគ្នាទៅវិញទៅមក កិច្ចខិតខំប្រឹងប្រែងបង្ការ និងទប់ស្កាតគ្រោះមហន្តរាយនឹងមានប្រសិទ្ធភាពជាង”។

លោកអនុរដ្ឋមន្ត្រី ង្វៀន ហ័ង ហៀប បានថ្លែងថា នៅចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃគ្រោះមហន្តរាយធម្មជាតិ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា រួមជាមួយនឹងការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វៀតណាមក្នុងការជំនះពុះពារលើការលំបាក។ ចាប់ពីកម្រិតមជ្ឈិមដល់មូលដ្ឋាន គ្រប់កម្រិត និងគ្រប់វិស័យបានរួបរួមគ្នា ដោយទាញយកអត្ថប្រយោជន៍ពីកម្លាំងសាមគ្គីភាពជាតិក្នុងការបង្ការ ទប់ស្កាត់ និងជំនះពុះពារផលវិបាកបណ្តាលពីគ្រោះមហន្តរាយធម្មជាតិ ក្នុងនោះមានយុទ្ធនាការ "ក្វាង ទ្រុង" ជាឧទាហរណ៍ដ៏សំខាន់។ ជាក់ស្តែងគឺ ក្នុងរយៈពេលត្រឹមតែ ៤៥ ថ្ងៃនៃយុទ្ធនាការ ផ្ទះជាង ៣៦.០០០ ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ។ លទ្ធផលនេះមិនត្រឹមតែដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងមុខងារគ្រប់កម្រិត និងគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីធនធានថវិការដ្ឋ កិច្ច សហប្រតិបត្តិការរបស់សហគមន៍ធុរកិច្ច និងការជួយឧបត្ថម្ភពីបណ្តាអង្គការអន្តរជាតិ។

ទាក់ទងនឹងការបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយនាពេលខាងមុខ លោកអនុរដ្ឋមន្ត្រី ង្វៀន ហ័ង ហៀប ជឿជាក់ថា វៀតណាមមិនត្រឹមតែស្វែងរកការ "ប្រយុទ្ធប្រឆាំង" គ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកការគ្រប់គ្រងហានិ ភ័យ ការសម្របខ្លួន និងការរស់នៅប្រកបដោយសុវត្ថិភាពជាមួយគ្រោះមហន្តរាយធម្មជាតិ។ នៅពេលដែលពលរដ្ឋម្នាក់ៗមានចំណេះដឹង គ្រួសារនីមួយៗមានជំនាញឆ្លើយតប ហើយសហគមន៍នីមួយៗមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ នឹងបង្កើត «ខែល» ដ៏រឹងមាំមួយ ប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ៕