យុទ្ធសាស្ត្រនេះឆ្ពោះទៅគោលដៅកសាងប្រព័ន្ធស្តង់ដារជាតិទំនើប និងបើកចំហរ ដែលមានភាពសុខដុមរមនាជាមួយស្តង់ដារអន្តរជាតិ ដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធស្ថាប័នទន់របស់ប្រទេសជាតិ ជាឧបករណ៍សម្រាប់អនុវត្តគោលនយោបាយសាធារណៈ និងជាមូលដ្ឋានគ្រឹះបច្ចេកទេសសម្រាប់ការគ្រប់គ្រងរដ្ឋ។ ទន្ទឹមជាមួយគ្នានោះ ជំរុញដើម្បីស្តង់ដារជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមនោះ គោលដៅសម្រាប់ដំណាក់កាល ២០២៦-២០៣០ គឺខិតខំធ្វើឱ្យស្តង់ដារវៀតណាម ៧៥% មានភាពសុដុមរមនាជាមួយនឹងស្តង់ដារអន្តរជាតិ។ ជារៀងរាល់ឆ្នាំ វិញ្ញាបនបត្រអនុលោមតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិចំនួន ៥០.០០០ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមយ៉ាងហោចណាស់ ៥០.០០០ ក្នុងការចូលប្រើប្រាស់ និងអនុវត្តស្តង់ដារវៀតណាម។ បណ្តុះបណ្តាលអ្នកជំនាញដែលមានសមត្ថភាពឱ្យចូលរួមក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិ និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈលើស្តង់ដារសម្រាប់មន្ត្រីយ៉ាង ហោចណាស់ ៥.០០០ នាក់ក្នុងវិស័យសំខាន់ៗ។ លើសពីនេះ កសាងនិងប្រកាសបទដ្ឋាន វៀតណាមថ្មីចំនួន ១០០ ដែលរួមចំណែកដល់មូលដ្ឋានគ្រឹះបច្ចេកទេសសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ យុទ្ធសាស្ត្រនេះក៏បានចែងផងដែរថា នៅឆ្នាំ ២០៣៥ វៀតណាមខិតខំឱ្យមានស្តង់ដាររបស់ខ្លួន ៨០% មានភាពសុដុមរមនាជាមួយនឹងស្តង់ដារអន្តរជាតិ។ ដឹកនាំ ឬសហការដឹកនាំគម្រោងស្តង់ដារអន្តរជាតិចំនួន ៥-១០ នៅក្នុងវិស័យសំខាន់ៗ ដោយមានតំណាងចូលរួមក្នុងគណៈកម្មាធិការបច្ចេកទេសដែលត្រូវគ្នា ១០០% នៃ ISO, IEC ជាដើម។ បំពេញផែនទីបង្ហាញផ្លូវសម្រាប់ការបំលែងប្រព័ន្ធស្តង់ដារវៀតណាមទាំងមូលទៅជាទម្រង់ដែលអាចអានដោយម៉ាស៊ីនបានស្របតាមស្តង់ដារអន្តរជាតិ។
យុទ្ធសាស្ត្រនេះគូសបញ្ជាក់ពីក្រុមដំណោះស្រាយចំនួន ១០ ដោយផ្តោតលើការកែលម្អស្ថាប័ន; ការលើកកម្ពស់នវានុវត្តន៍; ការបង្កើនភាពប្រកួតប្រជែង និងការអនុវត្តរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (WTO/TBT); ការកៀរគរធនធានហិរញ្ញវត្ថុ និងការគាំទ្រដល់អាជីវកម្មក្នុងការអនុម័តស្តង់ដារសម្រាប់សមាហរណកម្មអន្តរជាតិប្រកបដោយចីរភាព៕








