(VOVWORLD) - លោកស្រី Le Thi Thu Hang ក៏បានឲ្យដឹងថែមទៀតថា វៀតណាមតែងតែតាមដានយ៉ាងដិតដល់នូវសកម្មភាពនានានៅសមុទ្រខាងកើត និងអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពនិងសិទ្ធិស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាពនិងសន្តិសុខនៅសមុទ្រខាងកើត។