VOV WorldVOV World
ភាពសុខសានត្រាណនៅភូមិ Tha
22/07/2018 08:37
(VOVWORLD) - ពេលមកដល់ភូមិ Tha ភ្ញៀវទេសចរនឹងមានឱកាសទស្សនាផ្ទះឈើផុត ពីដីប្រពៃណី ហើយសម្របខ្លួនចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Tay។ ក្រៅពីនោះ ភ្ញៀវទេសចរបានបរិភោគម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់ ប្រជាជននៅទីនេះ ដូចជាត្រីអាំង សាច់មាន់ បាយដំណើបនិងបន្លែព្រៃគ្រប់ ប្រភេទផងដែរ។
ភូមិ Tha នៅឃុំ Phuong Do មានចម្ងាយ១០គ.មពីទីក្រុង Ha Giang ជា ទីរស់នៅរបស់ជនជាតិ Tay។ ផ្ទះឈើផុតពីដីរបស់អ្នកភូមិបើកសេវា Homestay។ នៅក្បែផ្ទះឈើផុតពីដីនីមួយៗនៅភូមិ Tha មានស្រះទឹកតូចមួយ។ ហ្វូងទាហែលទឹកនៅលើប្រឡាយតូចនៅតាមបណ្ដោយផ្លូវ។ កុមារជីះកង់ទៅលេង។ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវភូមិនិងចូលទស្សនាផ្ទះមួយក្នុងភូមិ។ ស្រ្តីជនជាតិ Tay ធ្វើការខណៈពេលបញ្ជិះកូនលើខ្នង។ ផ្ទះនីមួយៗសុទ្ធតែមានទីធ្លាដើម្បីហាលស្រូវ ពោត។ ផ្ទះឈើរបស់ជនជាតិ Tay ត្រូវបានធ្វើពីឈើ ឬស្សី ដំបូលផ្ទះត្រូវ បានប្រក់ស្លឹកចាក។ ម្ហូបបន្លែព្រៃរបស់ជនជាតិ Tay។ ភូមិ Tha បានក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ អន្តរជាតិ។

More