ទីក្រុងហាណូយឆ្ពោះទៅរកទិវាប្រជាជនទាំងមូលទៅបោះឆ្នោត
07/03/2026 08:55
(VOVWORLD) - នៅដើមខែមីនា វិថីទាំងអស់នៃទីក្រុងហាណូយត្រូវបានបំភ្លឺដោយពណ៌ក្រហមនៃទង់ជាតិ បដា និងផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីទិវាប្រជាជនទាំងមូលទៅបោះឆ្នោតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦។ ចាប់ពីខ្សែផ្លូវកណ្តាលទីក្រុងរហូតដល់តំបន់លំនៅដ្ឋាន ការងាររៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ កំពុងត្រូវបានអនុវត្តជាបន្ទាន់ ដោយបង្កើតបរិយាកាសដ៏ឧឡារិកផង និងសប្បាយរីករាយផង។

ផ្ទាំងប៉ាណូធំៗដែលផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ ២០២៦-២០៣១ ត្រូវបានដំឡើងនៅជិតទីលានបាឌីញ។ ការតុបតែងលម្អដោយទង់ជាតិ ផ្កា និងពាក្យស្លោកមិនត្រឹមតែរួមចំណែកដល់ការធ្វើឱ្យលំហទីក្រុងមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីទទួលខុសត្រូវ និងការយល់ដឹងផ្នែកនយោបាយរបស់ប្រជាជនទីក្រុងហាណូយនៅចំពោះមុខទិវាបុណ្យដ៏អស្ចារ្យរបស់ប្រទេសជាតិផង។ ទង់ជាតិត្រូវបានព្យួរតាមផ្លូវនៅកណ្តាលទីក្រុង... ...រហូតដល់ច្រក់ល្ហក់នីមួយៗ ដែលបង្កើតឡើងបរិយាកាសដ៏ឧឡារិក និងរស់រវើកនៅក្នុងរដ្ឋធានី។ តំបន់ជុំវិញបឹង Hoan Kiem បានបំភ្លឺដោយផ្ទាំងប៉ាណូធំៗ និងអេក្រង់ LED ដែលផ្សព្វផ្សាយអំពីទិវាបុណញ យដ៏ធំរបស់ប្រទេសជាតិ។ អេក្រង់ LED ធំៗនៅតាមខ្សែផ្លូវចរាចរណ៍សំខាន់ៗនៅទីក្រុងហាណូយ ចុះផ្សាយព័ត៌មានអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១។ បដាស្វាគមន៍ថ្ងៃបោះឆ្នោតត្រូវបានព្យួរនៅចំណុចប្រសព្វសំខាន់ៗជាច្រើននៅទីក្រុងហាណូយ ដែលរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មាន និងនាំទិវាបុណ្យរបស់ប្រជាជនទាំងមូល ឱ្យកាន់តែខិតជិតជីវភាពរស់នៅរបស់ប្រជាជនរដ្ឋធានី។ ប្រជាជន និងអ្នកទេសចរអន្តរជាតិ ថតរូប check-in ដោយសប្បាយរីករាយនៅក្រោមផ្ទាំងប៉ាណូឃោសនាអំពីថ្ងៃបោះឆ្នោត នៅលើវិថី Ba Trieu សង្កាត់ Cua Nam។ តំបន់លំនៅដ្ឋាន និងតំបន់ប្រជុំជនជាច្រើនបានបង្ហើយការរៀបចំសម្រាប់ការិយាល័យបោះឆ្នោត បិទបញ្ជីឈ្មោះបេក្ខជន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងឃោសនា ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបបានយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ ប្រជាជនតាមដាន និងស្វែងយល់អំពីបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅទីក្រុងហាណូយ។ តំបន់បិទបញ្ជីឈ្មោះបេក្ខជននៅទីតាំងបោះឆ្នោតមួយចំនួននៅទីក្រុងហាណូយ។ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ អ្នកបោះឆ្នោតទូទាំងប្រទេសនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ អ្នកបោះឆ្នោតទីក្រុងហាណូយ រួមជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស នឹងអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយជ្រើសតាំងសមាជិកសមាជិការសភា ដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងអាណត្តិថ្មី៕
TAG
VOV/VOVworld/ទីក្រុងហាណូយ/ការបោះឆ្នោត/រដ្ឋសភានីតិកាលទី ១៦/វៀតណាម
Related








