ទីក្រុងហាណូយត្រៀមរៀបចំសម្រាប់រដូវ Halloween
30/10/2017 11:32
(VOVWORLD) -របាំងមុខបិសាច គ្រឿងតុបតែងជាមេឆ្មប់និងចង្កៀងរូបល្ពៅ សុទ្ធតែជាប្រ ដាប់លេងដែលពេញនិយមនៅរដូវ Halloween មកដល់ម្តងៗ។
ពេលដែលរដូវ Halloween មកដល់ម្តងៗ វិថី Hang Ma នៃទីក្រុងហាណូយ កាន់តែអ៊ូអរសប្បាយ ពោរពេញទៅដោយហាងលក់ប្រដាប់លេងចម្រុះពណ៌និងគ្រឿងតុបតែងមានរូបភាពចម្លែក។ ហាងលក់ប្រដាប់លេងនៅវិថី Hang Ma គឺដាក់លក់ប្រដាប់សម្រាប់បម្រើរដូវ Halloween ដូចជា អាវ មួករបស់មេឆ្មប់ ចង្កៀងរូបល្ពៅ និងរបាំងមុខជាដើម។ ម្ចាស់ហាងនៅទីនេះក៏មមាញឹកក្នុងការត្រៀមរៀបចំមុខទំនិញសម្រាប់លក់។ ផលិតផលពិសេសក្នុងរដូវ Halloween គឺន្ត្រកដាក់ស្កររូបល្ពៅ។ របាំងមុខក៏ជាផលិតផលមួយលក់ដាច់ណាស់ដែរ។ គ្រឿងលក់ដោយរូបរាងផ្សេងគ្នា។ ជិតដល់ថ្ងៃពិធីបុណ្យនេះ ហាងលក់បម្រើរដូវ Halloween កាន់តែសម្បូរ បែប។ រដូវ Halloween ឆ្នាំនេះ មានខោអាវតុបតែងគួរឲ្យស្រឡាញ់ដែលទាក់ទាញអារម្មណ៍របស់ប្អូនៗកុមារ។ ប្អូនកុមារបានឪពុកម្តាយនាំមកវិថី Hang Ma ជ្រើសរើសប្រដាប់លេង សំលៀកបំពាក់ដើម្បីចូលរួមសប្បាយពិធីបុណ្យនេះ។ ប្អូនសិស្សានុសិស្សក៏អន្ទៈសារទន្ទឹងរងចាំនិងត្រៀមរៀបចំឲ្យពិធីបុណ្យតុបតែងឆ្នាំនេះ។ មិនត្រឹមតែនៅវិធី Hang Ma នោះទេ ហាងលក់ប្រដាប់អនុស្សាវរីយ៍ក៏បានលក់ប្រដាប់ច្រើនប្រភេទសម្រាប់ពិធីបុណ្យ Halloween ផងដែរ។ របាំងមុខជាមួយនឹងរូបរបាំងមុខផ្សេងៗ ពីរូបបិសាច់គួរឲ្យខ្លាចទៅដល់រូបគួរឲ្យស្រឡាញ់។ ប្រសិនបើមុននេះ ពិធីបុណ្យ Halloween តែងតែបានប្រព្រឹត្តទៅនៅបណ្តា ប្រទេសលោកខាងលិច ប៉ុន្តែឥឡូវនេះ ពិធី Halloween បានក្លាយទៅជាព្រឹត្តិ ការណ៍វប្បធម៌ប្រចាំឆ្នាំដែលបានពេញនិយមសម្រាប់ប្រជាជនទូទាំងពិភពលោក ក្នុងនោះមានវៀតណាមផងដែរ។
Related








