VOV WorldVOV World
ហាណូយ៖ ហាងកាហ្វេតុបតែងដោយទង់ជាតិក្រហមផ្កាយមាស ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម
24/08/2025 11:00
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនៃសរទៈរដូវជាប្រវត្តិសាស្ត្រ រំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ហាងកាហ្វេ Cheka នៅតំបន់លំនៅឋាន Duong Noi ទីក្រុងហាណូយ ត្រូវបានតុបតែងយ៉ាងស្រស់ឆើតឆាយដោយទង់ជាតិពណ៌ក្រហមផ្កាយមាស។
Cheka ពាក់អាវថ្មីពណ៌ក្រហមផ្កាយមាសដ៏ស្អាតឆើតឆាយ ធ្វើឲ្យគ្រប់ជ្រុងនៃហាង ក្លាយជាសេចក្ដីរំលឹកពីមោទនភាពជាតិ។ ជាមួយនឹងទីធ្លាពោរពេញទៅដោយទង់ជាតិពណ៌ក្រហមផ្កាយមាស កន្លែងនេះបានក្លាយជាកន្លែងណាត់ជួបគ្នាសម្រាប់មនុស្សជាច្រើនដើម្បីបង្ហាញពីសេចក្ដីស្នេហាជាតិ ក្នុងឱកាសខួបលើកទី ៨០ ទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។ ខ្សែទង់ក្រហមវែងអន្លាយ ដូចបេះដូងរាប់រយកំពុងលោតក្នុងចង្វាក់ដូចគ្នានៃសេចក្ដីស្នេហាជាតិ។ នៅទីនេះ ច្រកល្ហកហាក់ដូចជាលាយឡំទៅក្នុងលំហូរនៃប្រវត្តិសាស្ត្រវីរភាពដ៏រុងរឿង ដោយអញ្ជើញភ្ញៀវមកថតរូប និងក្រេបយកអារម្មណ៍កាន់តែស៊ីជម្រៅអំពីតម្លៃនៃឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។ អ្នកស្រី Nguyen Bao Ngan ម្ចាស់ហាងកាហ្វេ បាននិយាយថា ជ្រុង check-in «វិទ្យុសំឡេងវៀតណាម» ទាក់ទាញមនុស្សច្រើនជាងគេ។ នៅកន្លែងនេះ ភ្ញៀវទេសចរអាចស្តាប់សំឡេងលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ និងកម្មវិធីមួយចំនួនរបស់វិទ្យុសំឡេងវៀតណាមផងដែរ។ អ្នកស្រី Ngan បានចែករំលែកដោយក្ដីរំជួលចិត្តថា សមាជិកនៃហាងចង់ប្រែក្លាយបរិយាកាសក្នុងប៉ុន្មានថ្ងៃសរទៈរដូវជាប្រវត្តិសាស្ត្រនេះ ទៅជាសេចក្ដីរំលឹកឡើងវិញពីមោទនភាពជាតិ។ វត្ថុនៅជ្រុង "វិទ្យុសំឡេងវៀតណាម" ត្រូវបានសមាជិកនៃហាងជ្រើសរើសនិងដាក់តាំងបង្ហាញយ៉ាងយកចិត្តទុកដាក់។ Cheka មិនត្រឹមតែជាកន្លែងណាត់ជួបគ្នាសម្រាប់អ្នកដែលនិយមកាហ្វេប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សា និងរីកសាយភាយស្មារតីស្នេហាជាតិទៀតផង។ ភ្នែកភ្លឺថ្លា របស់កុមារនៅក្នុងទីធ្លាពោរពេញទៅដោយទង់ជាតិ។ យុវជនមួយក្រុមស្រែកហោកញ្ច្រៀវ "ខ្ញុំស្រឡាញ់វៀតណាម" និងរក្សានូវពេល វេលាដ៏មោទនភាពក្នុងថ្ងៃសរទរដូវបដិវត្តន៍។

More