VOV WorldVOV World
ផ្កាជើងគោភាគពាយ័ព្យរីកស្គុះស្គាយនៅទីក្រុងហាណូយ
28/02/2021 01:25
(VOVWORLD) - អាកាសធាតុអំណោយផលនៅទីក្រុងហាណូយ បានធ្វើ ឲ្យផ្កាជើងគោ ដ៏វិសេស វិសាលនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ រីកស្គុះស្គាយនៅគ្រប់វិថី ក្នុងនិទាឃរដូវនៅទីក្រុងហាណូយ។
  ជាធម្មតានៅដើមខែមិនា ផ្កាជើងគោបានរីកស្គុះស្គាយនៅទីក្រុងហាណូយ។ ជាផ្កាដ៏វិសេសវិសាលនៃតំបន់ព្រៃភ្នំភាគពាយព្យ ប៉ុន្តែ អស់រយៈ ពេល ជាយូរមកហើយ ផ្កាជើងគោត្រូវបានដាំនៅតាមដងវិថី ជាច្រើន នៅទីក្រុងហាណូ យ ដូចជា Hoang Dieu  Bac Son  Giang Vo  Nguyen Chi Thanh។ វិថី  Bac Son - Hoang Dieu ជាទីកន្លែងផ្សារភ្ជាប់នឹងរូបភាពផ្កាជើងគោ ដែលបាន ទាក់ទាញមនុស្សជាច្រើនកុះករមកថតរូប ទុកអនុស្សាវរីយ៍។ ឆ្នាំនេះ ដោយសារអាកាសធាតុក្ដៅ បានជាផ្កាជើងគោរីកស្គុះស្គាយ នៅទី ក្រុងហាណូយមុន ៣ សប្តាហ៍ បើប្រៀបធៀបនឹងឆ្នាំមុន ៗ ។ យុវជនថតរូបជាមួយផ្កានៅតំបន់ព្រៃភ្នំភាគពាយព្យ។ ផ្កាជើងគោនៅទីក្រុងហាណូយតែងតែបែងចែកជា ២ ប្រភេទតាមពណ៌ នោះ គឺផ្កាជើងគោពណ៌ស និងផ្កាជើងគោពណ៌ក្រហម។ ផ្កាជើងគោនៅវិថី Hoang Van Thu។ នៅជំវិញបរិវេណរូបសំណាក VI Le Ninគឺពោរពេញទៅដោយផ្កាជើងគោ។ ផ្កាជើងគោរីកស្គុះស្គាយនៅវិថី Nguyen Chi Thanh។

More