VOV WorldVOV World
បរិយាកាសរស់រវើកនៃ “ទិវាបុណ្យទូទាំងប្រទេស ​​​​“
13/03/2026 06:38
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ នៅតំបន់ដីរាងអក្សរ S ចាប់ពីដងផ្លូវដ៏មមាញឹកនៃរដ្ឋធានី រហូតដល់តំបន់ព្រំដែន ឬតំបន់សមុទ្រឆ្ងាយដាច់ស្រយាល កន្លែងណាក៏មានការតប់តែលម្អយ៉ាងស្រស់ឆើតឆាយ ដើម្បីអបអរសាទរទិវាបុណ្យទូទាំងប្រទេស។ នេះមិនត្រឹមតែជាការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចង្វាក់នៃ "ទិវាបុណ្យទូទាំងប្រទេស" ដែលជិតមកដល់។
បរិយាកាសរស់រវើកនៃ “ទិវាបុណ្យទូទាំងប្រទេស ​​​​“
នៅតាមដងផ្លូវនៃទីក្រុងហាណូយ ត្រូវបានតុបតែងលម្អដោយបដា និងផ្ទាំងរូបភាពធំៗ ដែលផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១។ រូបថត៖ Le Chi/VOV5 ការងារឃោសនាត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយនៅទូទាំងរដ្ឋធានី ដោយនាំយកស្មារតីនៃទិវាបោះឆ្នោតចូលទៅក្នុងជីវភាពប្រចាំថ្ងៃរបស់ទីក្រុងហាណូយ។ រូបថត៖ Le Chi/VOV5 អ្នកបោះឆ្នោតនៅតំបន់ព្រៃភ្នំ និងកោះសមុទ្រនៃខេត្តក្វាងនិញ កំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១។ ការតុបតែងលម្អ និងការឃោសនាត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ (ក្នុងរូបថត៖ ខ្សែផ្លូវនានានៅលើកោះកូតូធំ ត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ចាច ដើម្បីស្វាគមន៍ទិវាបោះឆ្នោត។ រូបថត៖ Truong Giang/VOV-ភាគឦសាន) ផ្ទះវប្បធម៌ភូមិ ណាឡាង ឃុំ ប៊ិញលៀវ ត្រូវបានតុបតែងលម្អ និងបិទផ្សាយព័ត៌មានយ៉ាងពេញលេញសម្រាប់អ្នកបោះឆ្នោតត្រួតពិនិត្យ។ រូបថត៖ Truong Giang/VOV-ភាគឦសាន នៅក្នុងតំបន់ជាច្រើននៃខេត្តឡាវកាយ ការងាររៀបចំកំពុងត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកបោះឆ្នោតពិសេស ដូចជាជនពិការ ជនងាយរងគ្រោះ អ្នកស្នាក់នៅបណ្តោះអាសន្ន និងអ្នកទស្សនា ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋបានយ៉ាងពេញលេញ។ រូបថត៖ Thua Xuan/VOV ភាគពាយ័ព្យ អ្នកបោះឆ្នោតដែលពិបាក់អាន សរសេរ និងស្តាប់ជាភាសាវៀតណាម ត្រូវបានកម្លាំងមុខងារជួយបកប្រែ និងគាំទ្រ ដើម្បីយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ។ រូបថត៖ Thua Xuan/VOV ភាគពាយ័ព្យ នៅតាមខេត្តនិងទីក្រុងនានា ការងាររៀបចំសម្រាប់ទិវាបុណ្យទូទាំងប្រទេស កំពុងចូលដល់ដំណាក់កាលចុងក្រោយ។ មូលដ្ឋាននីមួយៗ ទោះបីជាមានលក្ខណៈវប្បធម៌ពិសេសក៏ដោយ ក៏កំពុងចែករំលែកចង្វាក់ដ៏រស់រវើក ត្រៀមខ្លួនជាស្រេចសម្រាប់ការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ។ កន្លែងបោះឆ្នោតនៅឃុំណាំដុង ទីក្រុងហឿ បានបង្ហើយការងាររៀបចំសម្រាប់ការបោះឆ្នោត។ រូបថត៖ Le Hieu /VOV-ភាគកណ្តាល ផ្ទាំងបដា និងរូបភាពឃោសនាអំពីការបោះឆ្នោត ត្រូវបានតុបតែងតាមដងផ្លូវហូជីមិញឆ្លងកាត់ឃុំ អាឡឿយ ១ ទីក្រុងហឿ។ រូបថត៖ Le Hieu/VOV-វៀតណាមកណ្តាល នៅទីក្រុងដាណាំង ពីតំបន់ទីក្រុងរហូតដល់តំបន់ព្រៃភ្នំ ទង់ជាតិ និងបដាឃោសនាអំពីបោះឆ្នោតត្រូវបានតប់តែងគ្រប់ទីកន្លែង។ រូបថត៖ Long Phi – Thanh Ha /VOV-ភាគកណ្តាល នៅពេលដែលថ្ងៃបោះឆ្នោតជិតមកដល់ ការងាររៀបចំនៅតាមភូមិឃុំនានានៅតំបន់ព្រៃភ្នំ និងតំបន់ខ្ពង់រាបព្រំដែននៅភាគខាងលិចនៃទីក្រុងដាណាំង កំពុងត្រូវបានអនុវត្តជាបន្ទាន់ប៉ុន្តែដោយប្រុងប្រយ័ត្ន។ (នៅក្នុងរូបថត៖ ការងារឃោសនាការបោះឆ្នោតនៅឃុំអាវឿង ទីក្រុងដាណាំង។ រូបថត៖ Thanh Ha /VOV-ភាគកណ្តាល) នៅតាមភូមិនេសាទនានានៃទីក្រុងដាណាំង អ្នកនេសាទជាច្រើនកំពុងរៀបចំកាលវិភាគនេសាទឡើងវិញ ដើម្បីត្រឡប់មកវិញទាន់ពេលវេលា ហើយចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតអាណត្តិឆ្នាំ ២០២៦-២០៣១។ សម្រាប់ពួកគេ នេះមិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ថែមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិទៀតផង។ (ក្នុងរូបថត៖ ទីតាំងបោះឆ្នោតលេខ ២០ សង្កាត់សុនត្រា ក្រុងដាណាំង។ រូបថត៖ Vinh Thong/VOV-ភាគកណ្តាល) តាមរយៈទម្រង់ឃោសនាចម្រុះ បណ្តាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long កំពុងត្រៀមរៀបចំដំណើរការបោះឆ្នោត។ នៅខេត្តកាម៉ៅ នាប៉ុន្មានថ្ងៃនេះ ក្បួនរថយន្តឃោសនាការបោះឆ្នោតមមានវត្តមានជាញឹកញាប់នៅតាមដងផ្លូវជាច្រើន។ រូបថត៖ Tran Hieu /VOV-ដីសណ្តទន្លេ Cuu Long ផ្ទាំងប៉ាណូ និងផ្ទាំងរូបភាពដ៏ស្រស់ស្អាតនៅក្នុងខេត្តកាម៉ៅ លើកទឹកចិត្តប្រជាជនឱ្យអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។ រូបថត៖ Tran Hieu /VOV-ដីសណ្តទន្លេ Cuu Long នៅតាមដងផ្លូវនៃទីក្រុងកាន់ថូ ក៏ត្រូវបានតុបតែងលម្អ ជាមួយនឹងទង់ជាតិ និងផ្កា ដើម្បីស្វាគមន៍ទិវាបោះឆ្នោត។ រូបថត៖ Tran Hieu /VOV-ដីសណ្តទន្លេ Cuu Long ទីក្រុងកាន់ថូ កំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីឃោសនាយ៉ាងទូលំទូលាយអំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ រូបថត៖ Tran Hieu /VOV-ដីសណ្តទន្លេ Cuu Long នៅពេលដែលថ្ងៃបោះឆ្នោតជិតមកដល់ ដងផ្លូវជាច្រើននៅក្នុងទីក្រុងហូជីមិញត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងទង់ជាតិ បដា និងផ្ទាំងប៉ាណូឃោសនា ដែលបង្កើតបរិយាកាសរំភើបរីករាយឆ្ពោះទៅរកទិវាបុណ្យដ៏អស្ចារ្យសម្រាប់អ្នកបោះឆ្នោតទូទាំងប្រទេស។ រូបថត៖ Luu Niem /TTXVN បរិយាកាសដ៏រស់រវើក ស្វាគមន៍ថ្ងៃបោះឆ្នោតបានរីករាលដាលគ្រប់តំបន់លំនៅដ្ឋានទាំងអស់នៅក្នុងទីក្រុងហូជីមិញ។ រូបថត៖ Luu Niem /TTXVN នៅព្រឹកថ្ងៃទី ៨ ខែមីនា បណ្តាកោះនៃតំបន់ពិសេស ទ្រឿងសា ខេត្តខាញហ័រ បានរៀបចំការបោះឆ្នោតមុនកាលកំណត់សម្រាប់ជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាកអាណត្តិឆ្នាំ ២០២៦-២០៣១ (កោះទ្រឿងសាបានរៀបចំការបោះឆ្នោតនៅថ្ងៃទី ១៥ ខែមីនា រួមជាមួយប្រទេសទាំងមូល)។ (ក្នុងរូបថត៖ អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ៩ (កោះកូលីន) កំពុងរៀបចំសម្រាប់ការបោះឆ្នោត។ រូបថត៖ សហការី Thanh Vu/VOV) បើកការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១៦ (កោះដាតាយ)។ រូបថត៖ សហការី Thanh Vu/VOV នៅពេលដែលថ្ងៃបោះឆ្នោតចាប់ផ្តើម សន្លឹកឆ្នោតនីមួយៗ ដែលបង្កប់ដោយទំនួលខុសត្រូវរបស់ម្ចាស់ឆ្នោតម្នាក់ៗ បានគូសសញ្ញាសម្គាល់ថ្មីមួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាំតិ។ នៅពីក្រោយជម្រើសទាំងនោះ គឺជាអនាគត សេចក្តីប្រាថ្នា និងជាសក្ខីភាពច្បាស់លាស់បំផុតនៃកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ (នៅក្នុងរូបថត៖ អ្នកបោះឆ្នោតនៅលើកោះ Sinh Ton បានបោះឆ្នោត។ រូបថត៖ សហការី Duc Thu/VOV)
TAG
VOV/VOVworld/បរិយាកាសរស់រវើក/"ទិវាបុណ្យទូទាំងប្រទេស ​​​"

More