VOV WorldVOV World
ពិធីបុណ្យតាមដងផ្លូវ នៅFestival Hue 2012
13/04/2012 08:47
(VOVWorld)- ​សម្របទៅក្នុងបរិយាកាសពុះ​កញ្ជ្រោល ពេញទៅដោយលក្ខណះវប្បធម៏របស់បណ្តាពិធីបុណ្យ ប្រពៃណី កម្មវិធី”ពិធីបុណ្យតាមដងផ្លូវ”របស់ក្រុមសិល្បះ ចំនួន​៤០​ក្រុម មកពីទ្វីបទាំង​៥​នៅFestival Hue 2012 បានទាក់ទាញ​និងបន្សល់ទុក នូវចំណាប់អារម្មណ៏ជ្រាលជ្រៅដល់ជនក្រុង​Hue ​ នឹងភ្ញៀវទេសចរមកពីទឹសទាំង​៤​។
ពិធីបុណ្យតាមដងផ្លូវ នៅFestival Hue 2012
ពុះកញ្ជ្រោលសិល្បះតាមដងវិថី​ Festival Hue 2012(រូបថត៖Internet) (VOVWorld)-កម្មវិធី​”ពិធីបុណ្យតាមដងផ្លូវ​”មានដើមកំណើតពីគំរោងការណ៏​”ជួបផ្លាស់ ប្តូរនឹងអភិវឌ្ឌ្យបណ្តាប្រទេសអាស៊ីខាងកើត​អាមេរិកឡាទិន​តាមរយះFestival Hue “ ដោយ ក្រសួងការបរទេសវៀតណាម​លើកឡើង​​តាមរយះវេទីការអាស៊ីបូពា៍​-អាមេរីកឡាទិន (  FEALAC)  ដែលទទួលបានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាសមាជីក។​​ដោយ មានប្រធានបទ​​​”បំណងប្រាថ្លាបៃតង” ពិធីបុណ្យតាមដងផ្លូវ​ ប្រព្រិត្តទៅនៅពេលល្ងាច ចាប់ពីថ្ងៃទី​៨ ដល់ទី​១៤ មេសានៅបរិវេណចំពោះមុខក្លោងទ្វាសំខាន់នៃអគារវប្បធម៏ កណ្តាលទីក្រុង​ Hue​​ ទៅតាមដងផ្លូវ​   Hung Vuong​ ផ្លូវ le Loi  នឹងផ្លូវ​ Nguyen Dinh Chieu  ជាដើម​។មានវត្តមាននៅ   Hue​​​ យ៉ាងឆាប់ៗ ក្រុមសិល្បះប្រជាប្រីយ៏្យRaices Profun របស់ គុយបា​ បានសម្តែងកម្មវិធីសិល្បះពិសេសដោយមានបណ្តាបទភ្លេងនឹងរបាំ​មានលក្ខណះ វប្បធម៏អាហ្វ្រីក​ គួរឲ្យជក់ចិត្តទស្សនិកជន។ក្នុងពេលនោះ ក្រុមសិល្បះអូស្ត្រាលីនាំមក ពិធីបុណ្យនូវភាពរហោស្ថានេបស់បណ្តាកុលសម្ព័ន។​មកពីប្រទេស​  Venezuela ​ក្រុម តន្រ្តីប្រជាប្រីយ៏   “Tambores   de San Millan  ចូលរួមពិធីបុណ្យដោយស្នូរស្គរនឹងក្បាច់ របាំដ៏ពុះកញ្ជ្រោលគួរឲ្យជក់ភ្នែករបស់ប្រទេសឡាទិន១។បង​Herman Villanvera​​ សមាជិក ម្នាក់នៃក្រុម​តន្រ្តី“Tambores   de San Millan  បានរាបរាប់ថា៖នេះជាលើកដំបូងដែលខ្ញុំ មកដល់​ Hue។​ខ្ញុំសង្កេតឃើញថា៖​ជន​Hue​ គឺស្និទ្ធស្នាលណាស់។ខ្ញុំ​សង្ឃឹមថា៖​​​នឹងបាន មកដល់ Hue​ក្នុងបណ្តា Festival Hue លើកក្រោយៗដើម្បីប្រទេសទាំង​២​ Venezuela​-វៀត ណាម​ខិតជិតគ្នាថែមទៀត។ របាំគួរឲ្យជក់ភ្នែករបស់ក្រុមBelly dance ​វៀតណាម (រូបថត៖ Internet)  រីឯ​លោក​​ Stanley Fernadez    ប្រធានក្រុមសិល្បះប្រជាប្រីយ៏​   Liceo  -ភីលីពីន ពិនិត្យថា៖​យើងខ្ញុំមានសុភមង្គលណាស់​ដោយបានចូលរួមពិធីបុណ្យនេះខ្ញុំឃើញថា៖ប្រជាជនវៀតណាមខ្លៀវក្លា​ស្និទ្ធស្នាលណាស់។​ម្ហូបអាហារ Hue​​ ឆ្ងាញ់ណាស់។ ផុលផុស ពុះកញ្ជ្រោល​គួរឲ្យចាប់អារម្មណ៏ ពិសេសនឹងថ្មីចំឡែក គឺជា​បរិយាកាស​របស់ពិធីបុណ្យ តាមដងផ្លូវ​។ប្រជាជន Hueរាប់ពាន់នាក់នឹងភ្ញៀវទេសចរឈរណែននៅតាមបណ្តោយ ផ្លូវទាំងសង្ខាងមើលពិធីបុណ្យ។​លោក Daniel Cole ភ្ញៀវទេសចរណូវែលហ្សេឡង់​ឲ្យ ដឹងថា៖ប្រជាជន Hue​មានទឹកចិត្តខ្លៀវក្លាចំពោះភ្ញៀវ។ផ្លូវវិថីបានតុបតែងយ៉ាងល្អស្អាត។ខ្ញុំចូលចិត្តណាស់។ របាំរបស់ក្រុមសិល្បះ​ Deep Roots ​(គុយបា​)(រូបថត៖Internet)  ពិធីបុណ្យតាមដងផ្លូវ​បានរួមចំណែកធ្វើឡើងជោគជ័យរបស់Festival Hue 2012 ។វត្តមានរបស់បណ្តាក្រុមសិល្បះ បណ្តាខឿនវប្បធម៏​បានផ្តល់មកដល់ Hue -ទីក្រុង បេតិកភ័ណ្ឌ​១នូវកំលាំថរស់ថ្មី​១។​នេះក៏ជា​ជោគជ័យរបស់​Festival Hue 2012​ដែ៕

More