Ba Ria - Vung Tau បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាទីក្រុងទេសចរណ៍ និងសាជីវកម្មធំៗ
17/12/2024 06:37
(VOVWORLD) - ខេត្ត Ba Ria - Vung Tau គឺជាតំបន់មួយដែលមានអាកាសធាតុអំណោយផល ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយនៅភាគខាងត្បូង។ នេះជាប្រៀបខ្លាំងរបស់មូលដ្ឋានដែលអភិវឌ្ឍន៍ទេសចរណ៍ផង និងមានឱកាសសហប្រតិបត្តិការវិនិយោគជាច្រើន ជាមួយសាជីវកម្ម និងធុរកិច្ចបរទេសធំៗផង។
ជាមួយនឹងប្រៀបខ្លាំងជាទីក្រុងឆ្នេរសមុទ្រដ៏ស្វាហាប់ មជ្ឈមណ្ឌលទេសចរណ៍គុណភាពខ្ពស់ លំដាប់ពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមជាមួយនឹងទៅក្រុង Nha Trang និង Phu Quoc ខេត្ត Ba Ria-Vung Tau បានក្លាយជាគោលដៅពេញនិយមសម្រាប់ទីក្រុងធំៗជាច្រើននៅក្នុងតំបន់និងជុំវិញពិភពលោកមានការចាប់អារម្មណ៍ សហប្រតិបត្តិការវិនិយោគក្នុងវិស័យទេសចរណ៍។ កម្មវិធីសិល្បៈជាច្រើននៅក្នុងទីក្រុង Vung Tau បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តភ្ញៀវទេសចរ។ រូបថត៖ Luu Son/VOV នៅឆ្នាំនេះ វិស័យទេសចរណ៍របស់ខេត្ត Ba Ria-Vung Tau ត្រូវបានព្យាករណ៍ថា នឹងបន្តទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ នៅពេលដែលគោលដៅចំណូលសម្រាប់ការស្នាក់នៅ និងសេវាកម្មទេសចរណ៍សម្រេចបានហួសពីផែនការដែលបានដាក់ចេញ។ មកទល់នឹងពេលនេះ ចំនួនភ្ញៀវទេសចរណ៍សរុបនៅក្នុងខេត្តកើនឡើងជាង ១៣% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះភ្ញៀវអន្តរជាតិ កើនឡើង ១១,៤៦%។ លទ្ធផលនេះគឺដោយសារតែ ក្នុងរយៈពេលថ្មីៗនេះ ខេត្ត Ba Ria - Vung Tau បានអនុវត្តយ៉ាងសកម្មនូវសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅក្រៅប្រទេស។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយតំបន់ជាច្រើននៃប្រទេសដែលមានសក្តានុពលទេសចរណ៍ ដូចជា សិង្ហបុរី ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី...។ កាលពីឆ្នាំមុន ខេត្តបានស្វាគមន៍គណៈប្រតិភូការងារចំនួន ២ នៃរដ្ឋអូស្ត្រាលីខាងលិច (អូស្ត្រាលី) និងទីក្រុង Sacheon (កូរ៉េខាងត្បូង) ដើម្បីស្វែងរកឱកាសតភ្ជាប់ និងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។ តាមរយៈការផ្លាស់ប្តូរនិងការពិភាក្សា ភាគីទាំងពីរបានដឹងថា មូលដ្ឋាននីមួយៗនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ លោក Hoang Ngoc Linh អនុប្រធានអចិន្ត្រៃយ៍សមាគមទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖
Related








