វៀតណាមម្ចាស់ការរក្សាសន្តិសុខថាមពល
31/03/2026 09:46
(VOVWORLD) - ជម្លោះនៅមជ្ឈិមបូព៌ាបានបង្ហាញថា៖ សន្តិសុខថាមពលគឺជាបញ្ហាសកល ប៉ុន្តែដំណោះស្រាយត្រូវតែចាប់ផ្តើមពីកម្លាំងផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។ ចំពោះវៀតណាមវិញ ការរក្សាសន្តិសុខថាមពលក្នុងបរិបទនៃកង្វះខាត់ប្រភព ផ្គត់ផ្គង់ មិនត្រឹមតែជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូកំណើនប្រកបដោយចីរភាព និងខ្លួនទីពឹងខ្លួន។

វៀតណាមគឺជាខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងតម្រូវការថាមពលកើនឡើងជាមធ្យម ៨-១០% ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមផ្សារភ្ជាប់នឹងការប្រើប្រាស់ថាមពលកាន់តែកើនឡើង ជាពិសេសក្នុងឧស្សាហកម្មកែច្នៃ ផលិតកម្ម និងនាំចេញ។ ដូច្នេះហើយ បញ្ហាសន្តិសុខថាមពលបានក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រ។ ការធានាសន្តិសុខថាមពលគឺធានាកំណើនជាបន្តបន្ទាប់។ រោងចក្រចម្រាញ់ប្រេង Dung Quat។ រូបថត៖ VGP វៀតណាមបានដាក់សន្តិសុខថាមពលជាទិសដៅយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយសំខាន់ៗ ដូចជាសេចក្តីសម្រេចលេខ ៥៥ និងបានអនុវត្តន៍ជាក់ស្តែងនៅក្នុងផែនការអភិវឌ្ឍន៍ថាមពលលេខ ៨។ នាពេលថ្មីៗនេះ សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាការផ្គត់ផ្គង់ផលិតផលប្រេងសាំង និងរក្សាស្ថិរភាពទីផ្សារថាមពលក្នុងស្រុក។ ចំណុចគួរឱ្យកត់សម្គាល់មួយគឺវិធីសាស្រ្តថ្មី៖ មិនត្រឹមតែធានាបាននូវអគ្គិសនីគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានិរន្តរភាព ភាពចម្រុះ និងភាពបត់បែននៃប្រព័ន្ធថាមពលទៀតផង។ ដំណោះស្រាយមួយដែលវៀតណាមកំពុងអនុវត្ត គឺការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ដែលជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃថាមពលសកល។ លោក Ta Dinh Thi អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា បានចាត់ទុកថា៖
TAG
VOV/VOVworld/វៀតណាម/សន្តិសុខថាមពល/សេដ្ឋកិច្ច
Related








