ឧស្សាហកម្មផលិតកម្ម៖ មូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ
10/03/2026 09:32
(VOVWORLD) - ឧស្សាហកម្មផលិតកម្ម គឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងចំណោមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ។ ដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅកំណើនពីរខ្ទង់នៅឆ្នាំនេះ វៀតណាមកំពុងជំរុញឧស្សាហកម្មផលិតកម្មកែច្នែ ដោយខិតខំបង្កើនសន្ទស្សន៍ផលិតកម្មឧស្សាហកម្មកើន ១២-១៤%។

ក្នុងឆ្នាំ ២០២៥ ឧស្សាហកម្មកែច្នៃនិងផលិតកម្ម មានការកើនឡើងប្រមាណ ១០% ដែលរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ច (ជិត ៣២%)។ ក្នុងនោះ ការកែច្នៃជម្រៅ និងការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ គឺជា វិស័យដែលមានឧត្តមភាពយ៉ាងខ្លាំង។ នៅឆ្នាំ ២០២៥ ឧស្សាហកម្មផលិតកម្មនិងកែច្នែ បានកើនឡើងប្រហែល ១០% រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូល។ រូបភាព៖ vneconomy.vn នៅក្នុងនិន្នាការអភិវឌ្ឍន៍រួម ឆ្នាំ២០២៦នេះ ក៏ដូចជាដំណាក់កាល ២០២៦-២០៣០ វៀតណាមកំពុងផ្តោតលើការផ្លាស់ប្តូរពីការអភិវឌ្ឍយ៉ាងទូលំទូលាយទៅជាការអភិវឌ្ឍយ៉ាងជម្រៅ ដោយមិនត្រឹមតែលើកកម្ពស់គុណភាពផលិតផលឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការពឹងផ្អែកលើការកែច្នៃនិងការដំឡើង ហើយបង្កើនតម្លៃនៅក្នុងវិស័យផលិតកម្មទៀតផង។ លោក Quach Quang Dong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅកំណើន GDP ចំនួន ១០% ឬច្រើនជាងនៅឆ្នាំនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងផ្តោតលើការជំរុញដំណោះស្រាយចំនួនបីក្រុម៖
TAG
VOV/VOVworld/ឧស្សាហកម្ម/ផលិតកម្ម/មូលដ្ឋានគ្រឹះ/សមត្ថភាពប្រកួតប្រជែង
Related








