ភាពជោគជ័យពីគំរូផលិតកម្មកសិកម្មបៃតង និងកសិកម្មវិលជុំនៅខេត្ត Hung Yen
09/12/2025 03:27
(VOVWORLD) - ក្នុងបរិបទនៃកសិកម្មប្រពៃណីប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន គ្រួសារជាច្រើននៅខេត្ត Hung Yen បានអនុវត្តន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ជាមួយនឹងគំរូផលិតកម្មកសិកម្មបៃតង កសិកម្មវិលជុំក្នុងការចិញ្ចឹមសត្វនិងដាំដុះដំណាំ។ គំរូទាំងនេះបានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនិងបរិស្ថាន និងរួមចំណែកបង្កើតរបកគំហើញសម្រាប់ផលិតកម្មកសិកម្មនៅក្នុងតំបន់។

នៅលើផ្ទៃដីជាង ១ ហិកតា គ្រួសាររបស់លោក Bui Nguyen Chat នៅភូមិ Dong ឃុំ Thuy Anh ខេត្ត Hung Yen បានបង្កើតគំរូចិញ្ចឹមមាន់យកពង។ ខុសពីវិធីសាស្ត្រប្រពៃណី លោកបានអនុវត្តន៍បច្ចេកទេសចិញ្ចឹមមាន់នៅលើបាតទ្រនាប់ជីវសាស្ត្រ។ តាមនោះ កាកសំណល់ត្រូវបានប្រព្រឹត្តិកម្មដោយផ្ទាល់នៅក្នុងទ្រុង មិនបង្កក្លិនស្អុយ កាត់បន្ថយជំងឺ រួមចំណែកអភិវឌ្ឍហ្វូងសត្វមាន់ប្រកបដោយស្ថិរភាព។ ដោយចិញ្ជឹមមាន់ចំនួន ៦.០០០ក្បាល កសិដ្ឋាននេះបានផ្គត់ផ្គង់ពងមាន់ជាង ៣.០០០ពង ទៅកាន់ទីផ្សារជារៀងរាល់ថ្ងៃ។ ទ្រនាប់ទ្រាប់បាតទ្រុងគ្រាន់តែត្រូវការផ្លាស់ប្តូរ ២-៣ ដងក្នុងមួយឆ្នាំ ហើយអាចប្រើប្រាស់ជាជីសរីរាង្គសម្រាប់ដំណាំ ទាំងសន្សំសំចៃការចំណាយផង និងបង្កើនប្រាក់ចំណូលផង។ លោក Bui Nguyen Chat បានឲ្យដឹងថា៖
TAG
VOV/VOVworld/គំរូជោគជ័យ/ផលិតកម្ម/កសិកម្មបៃតង/កសិកម្មវិលជុំ/ខេត្ត Hung Yen
Related








