ពិព័រណ៍និទាឃរដូវឆ្នាំ២០២៦៖ ជំរុញពាណិជ្ជកម្មក្នុងឱកាសបុណ្យតេតប្រពៃណី
11/02/2026 10:39
(VOVWORLD) - នៅប៉ុន្មានថ្ងៃមុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ បរិយាកាសទិញទំនិញនៅទីក្រុងហាណូយកាន់តែមានភាពរស់រវើកជាងពេលណាៗទាំងអស់។ ហ្វូងមនុស្សកំពុងប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍ជាតិនៅទីក្រុងហាណូយ។ ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅទីនេះ មិនត្រឹមតែជាទីណាត់ជួបវប្បធម៌នាបុណ្យតេតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីជំរុញពាណិជ្ជកម្ម និងតម្រូវការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យតេតផងដែរ។

ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ២០២៦ បានបើកចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៣ខែកុម្ភៈនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ ក្នុងទីក្រុងហាណូយ។ រូបថត៖ VOV តាំងពីព្រឹកព្រលឹម ស្តង់ទំនិញនៅ "ពិព័រណ៍និទាឃរដូវឆ្នាំ២០២៦"មានអ្នកទស្សនាយ៉ាងច្រើនកុះករ។ ចាប់ពីកសិផល អាហារកែច្នៃ ទំនិញប្រើប្រាស់ ផលិតផលសិប្បកម្ម រហូតដល់ផលិតផល OCOP ពីតំបន់ជាច្រើន ហើយទាំងអស់នេះបានបង្កើតជាផ្ទាំងរូបភាពទីផ្សារដ៏ចម្រុះពណ៌។ មនុស្សម្នាកំពុងទិញទំនិញសម្រាប់បុណ្យតេត ស្វែងរកអ្នកផ្គត់ផ្គង់ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ដោយប្រមូលផ្តុំស្តង់ប្រមាណ ៣០០០ របស់សហគ្រាស សហករណ៍ គ្រួសារផលិតកម្ម បណ្តាក្រសួង និងខេត្តក្រុងនានានៅទូទាំងប្រទេស។ នេះមិនត្រឹមតែជាកន្លែងលក់រាយរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់សហគ្រាសឧទ្ទេសនាមពីម៉ាកយីហោរបស់ខ្លួន ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងស្វែងរកឱកាសសហប្រតិបត្តិការ និងវិនិយោគរយៈពេលវែងផងដែរ។ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវទេសចរ និងអ្នកទិញទំនិញយ៉ាងច្រើនកុះករ។ រូបថត៖ The Hung/VOV5 បច្ចុប្បន្ននេះ តំបន់កសិផល និងផ្នែកផលិតផលពិសេសប្រចាំតំបន់កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនយ៉ាងច្រើនកុះករ។ ផ្លែឈើ អង្ករ តែ កាហ្វេ ទឹកឃ្មុំ និងផលិតផលកែច្នៃត្រូវបានដាក់តាំងបង្ហាញ ដោយមានប្រភពដើមច្បាស់លាស់។ ស្តង់ជាច្រើនបានកត់ត្រាបរិមាណភ្ញៀវកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកស្រី ឡេ ហុង មិញ ជាបុគ្គលិកក្រុមហ៊ុនប៊ិញអាន ខេត្តប៊ិញភឿក បានឲ្យដឹងាថា៖
TAG
VOV/VOVworld/ពិព័រណ៍និទាឃរដូវ/ពាណិជ្ជកម្ម/បុណ្យតេតប្រពៃណី
Related








