VOV WorldVOV World
ការនាំចេញឆ្នាំ ២០២៦ ឆ្ពោះទៅ​រកគោលដៅកំណើនថ្មី
04/03/2026 09:36
(VOVWORLD) - ការនាំចេញនៅឆ្នាំ ២០២៦ កំពុងចាប់ផ្តើមដំណើរថ្មីមួយ ដោយបង្កើនប្រាក់ចំណូលផង និងរៀបចំរចនាសម្ព័ន្ធកំណើនឡើងវិញផង។ នៅពេលដែល រដ្ឋាភិបាលដាក់ចេញគោលដៅកំណើននាំចេញ ១៥-១៦% នៅឆ្នាំនេះ ស្មើនឹង ៥៤៦-៥៥០ ពាន់លានដុល្លារ បញ្ហាសាកល្បងមិនគ្រាន់តែជាបញ្ហាទីផ្សារនោះទេ ប៉ុន្តែជាបញ្ហានៃគុណភាព ស្វ័យភាព និងភាពធន់នៃសេដ្ឋកិច្ចផងដែរ។
ការនាំចេញឆ្នាំ ២០២៦ ឆ្ពោះទៅ​រកគោលដៅកំណើនថ្មី
វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្មក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ហើយចំនួនទីផ្សារដែលទទួលបានប្រាក់ចំណូលលើសពី ១ ពាន់លានដុល្លារបានកើនឡើងគួរឱ្យកត់សម្គាល់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្តដើរតួនាទីជា "គំនាស់" ជាពិសេស FTA ជំនាន់ថ្មីដូចជា CPTPP EVFTA និង RCEP បានបើកចេញបរិយាកាសទីផ្សារដ៏មានគុណភាព និងស្តង់ដារខ្ពស់។ ការនាំចេញឆ្នាំ ២០២៦ កំពុងចាប់ផ្តើមដំណើរថ្មីមួយ។ (រូបភាព៖ VOV) ទោះជាយ៉ាងណាក៏ដោយ អតិរេកពាណិជ្ជកម្មជាបន្តបន្ទាប់ មិនស្មើនឹងកម្លាំងផ្ទៃក្នុងដ៏ខ្លាំងក្លានោះទេ។ សមមាត្រតម្លៃបន្ថែមក្នុងស្រុកនៅក្នុងវិស័យនាំចេញសំខាន់ៗជាច្រើននៅតែមានកម្រិត; ការពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគផ្ទាល់ពីបរទេស(FDI) និងវត្ថុធាតុដើមនាំចូល ធ្វើឱ្យខឿនសេដ្ឋកិច្ចងាយរងគ្រោះនៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានរំខាន។ ដូច្នេះហើយ "គោលដៅកំណើនថ្មី" នៅឆ្នាំ ២០២៦ គឺជាចំណុចនៃការផ្លាស់ប្តូររចនាសម្ព័ន្ធ។ ជាក់ស្តែង គឺការបង្កើនបច្ចេកវិទ្យា បង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម ពង្រឹងសហគ្រាសក្នុងស្រុក និងជាពិសេសការបន្តធ្វើពិពិធកម្មទីផ្សារ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានបញ្ជាក់ថា៖  "
TAG
VOV/VOVworld/ការនាំចេញ/វៀតណាម​/សេដ្ឋកិច្ច​/គោលដៅកំណើនថ្មី

More