VOV WorldVOV World
ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បី អភិវឌ្ឍន៍និរន្តរភាព
18/11/2016 11:01
(VOVworld) – ជំនះពុះពារលើដំណាក់កាលលំបាកលំបិន ក្នុងកាលៈទេសៈ វិបត្តិសេដ្ឋកិច្ចលើពិភពលោកនិងក្នុង ប្រទេសកំពុងប្រព្រឹត្តទៅ កម្មវិធីរៀបចំរចនា សម្ព័ន្ធ ខឿនសេដ្ឋកិច្ចវៀតណាមឡើងវិញដំណាក់កាល ២០១១-២០១៥ ទទួល បានលទ្ធផលវិជ្ជមានដំបូង។ បណ្ដាលទ្ធផលនេះគឺជាបុពបទដើម្បីវៀតណាមបន្ត អនុវត្តផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿន សេដ្ឋកិច្ចដំណាក់កាល ២០១៦-២០២០។
ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បី អភិវឌ្ឍន៍និរន្តរភាព (VNA) (VOVworld) – ជំនះពុះពារលើដំណាក់កាលលំបាកលំបិនក្នុងកាលៈទេសៈ វិបត្តិសេដ្ឋកិច្ចលើពិភពលោកនិងក្នុងប្រទេសកំពុងប្រព្រឹត្តទៅ កម្មវិធី រៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចវៀតណាមឡើងវិញដំណាក់កាល ២០១១ -២០១៥ ទទួល បានលទ្ធផលវិជ្ជមានដំបូង។ បណ្ដាលទ្ធផលនេះគឺជាបុព បទដើម្បីវៀតណាមបន្ត អនុវត្តផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿន សេដ្ឋកិច្ចដំណាក់កាល ២០១៦-២០២០។         កម្មវិធីរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល ២០១១- ២០១៦ បានប្រមួលផ្តុំទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រៀបចំរ ចនាសម្ព័ន្ធឡើង វិញសេដ្ឋកិច្ចតភ្ជាប់នឹងការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន។  រួមជាមួយគ្នានោះគឺ ស្ថានភាពតំលៃនិងរូបីយវត្ថុត្រូវបានរក្សាស្ថិរភាព អតិផរណាត្រូវបានរាំងស្កាត់។ ដោយឈរលើលទ្ធផលដែលទទួលបាន វៀតណាមបន្តអនុវត្តផែនការរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង វិញក្នុងដំណាក់កាល ២០១៦-២០២០ តាមនោះ យកចិត្តទុកដាក់ដល់ការ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនតាមទិសលើកកំពស់គុណ ភាពប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែង ក៏ដូចជា លើកកំពស់ឋានៈរបស់ វៀតណាម លើឆាកអន្តរជាតិ។ គោលដៅដំបូងដែលកម្មវិធីដាក់ចេញគឺរក្សា កំណើន សេដ្ឋកិច្ចនៅកំរិតសមស្រប រួមចំណែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព រក្សាអតិផរណានៅកំរិតទាប ហើយកសាងគ្រិះស្ថានម៉ាក្រូប្រកបដោយរឹង មាំ ដោះស្រាយរាល់បញ្ហាសន្តិសុខបង្គមនិងអភិវឌ្ឍន៍និរន្តរភាព។ នៅ សម័យប្រជុំ​លើកទី ​២ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ដែលកំពុងប្រព្រឹត្ត ទៅនៅទីក្រុង ហាណូយ សមាជិកសមាជិកាសភាជាច្រើននាក់បានចាត់ទុក ថា៖ ដើម្បីរៀបចំរច នាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញប្រកបដោយជោគជ័យ  វៀតណាមគប្បីបង្កើត បរិយាកាសធ្វើអាជីវកម្មងាយស្រួលនិងតម្លាភាព។ លោកស្រី Nguyen Thi Thanh សមាជិកាសភាមណ្ឌល Ninh Binh បានឲ្យដឹងថា៖         «ក្នុងពេលដែលទីផ្សារគឺជាកំលាំងលករផលិតកម្មទំនិញ នោះគឺសហគ្រាស ​ គឺជាកត្តាស្នូលនៃផលិតកម្ម។​ ការចូលរួមរបស់សហគ្រាសនឹងទាក់ទាញប្រភព វិនិ យោគក្នុងសង្គម ផ្សាភ្ជាប់ជាមួយបណ្ដាវិទ្យាស្ថានស្រាវជ្រាវនិងមជ្ឈដ្ឋាន អ្នកវិទ្យា សាស្ត្រ អង្គការផលិតកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យាថ្មី​ ពីនោះ នាំមកនូវ ប្រសិទ្ធភាព ក្នុងផលិតកម្ម។ ដោយហេតុនេះ គប្បីផ្លាស់ប្តូរថ្មីការត្រិះរិះក្នុងកម្ម វិធីធ្វើសកម្មភាពខាងកសិកម្មនិងជនបទ ក្នុងនោះ រដ្ឋដើរតួនាទីដឹកនាំ មជ្ឈដ្ឋានសហគ្រិនគឺជាដើរតួនាទីស្នូលវិទ្យាសាស្ត្រគឺជាមធ្យោបាយរួមដំណើរ ប្រជាកសិករគឺជាកត្តាសំខាន់ ព្រមទាំង ជួយឧបត្ថម្ភសហគ្រាសវិនិយោគចូល ក្នុងកសិកម្ម។»         ភារកិច្ចមួយក្នុងចំណោមភារកិច្ចនៃការកែទម្រង់ខឿនសេដ្ឋកិច្ចគឺការ កែលំអរ លើកកំពស់កំរិតអភិវឌ្ឍន៍បណ្ដាផ្នែកសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ខ្ពស់ដែលមានតំលៃបន្ថែមខ្ពស់។ លោក Chu Le Chau សមាជិក សភាមណ្ឌល Lai Chau បានចាត់ទុកថា៖                    «លើកកំពស់សមត្ថភាពព្យាករណ៍​ ប្រតិកម្មរហ័សនិងសកម្មចំពោះមុខបំរ៉ែ  បំរួលស្ថានភាពនៅក្នុងនិងក្រៅប្រទេស។ អនុវត្តយ៉ាងម៉តចតផែនការបរិយា កាស អភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់តំបន់ជាមួយគ្នា កំណត់ច្បាស់វិស័យសំខាន់ៗ ទំនិញនិង ផលិតផលដែលមានសក្តានុភាពនិងសមត្ថភាពប្រកួតប្រជែងខ្លាំង នៅក្នុងនិងក្រៅ ប្រទេស។ ខ្ញុំស្នើឲ្យរដ្ឋាភិបាលផ្តល់អាទិភាពខាងប្រភពធនធាន និងទុន ដើម្បីធា នាឲ្យប្រភពទុនដ៏គ្រប់គ្រាន់ក្នុងការអនុវត្តខ្លឹមសារអាទិភាព។  ទន្ទឹមនឹងនោះ គប្បី អភិវឌ្ឍន៍សេដ្ឋកិច្ចរួមជាមួយការដោះស្រាយល្អបញ្ហាសេដ្ឋ កិច្ចសង្គមនិងបរិស្ថាន ឲ្យសមស្រប។»         រួមជាមួយនិន្នាការសមាហរណកម្មបច្ចុប្បន្ន ផែនការរៀបចំរចនាសម្ព័ន្ធខឿន  សេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល ២០១៦-២០២០ វៀតណាមយកចិត្តទុកដាក់ ពិសេសដល់ការងារកសាងខឿនសេដ្ឋកិច្ចឯករាជ្យម្ចាស់ការធ្វើសមាហរណកម្ម អន្តរជាតិនិងពង្រឹងឋានៈរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិ។ បណ្ឌិត Nguyen  Tri Hieu អ្នកជំនាញការសេដ្ឋកិច្ច បានចាត់ទុកថា៖         «ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ច គប្បីលើកកំពស់ កិត្យានុ​ភាពរបស់វៀតណាលើទីផ្សារអន្តរជាតិដើម្បីវិនិយោគិនបរទេសជឿជាក់ វាយតំលៃខ្ពស់ថែមទៀតអំពីខឿនសេដ្ឋកិច្ចវៀតណាម។ មជ្ឈដ្ឋានវិនិយោគិន បរទេសនឹងផ្អែកទៅលើការវាយតំលៃទំនុកទុកចិត្តពោលខាងលើដើម្បីសម្រេច វិនិយោគចូលក្នុងវៀតណាមដែរឬទេ។ សារៈសំខាន់ក្នុងផែនការរៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញគឺវៀតណាមគប្បីអនុវត្តផែនការនេះប្រកបដោយ ជាក់ស្តែងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនសមត្ថភាព ប្រកួត ប្រជែង៕»         ដើម្បីទទួលបានជោគជ័យក្នុងការៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ  វៀតណាមនឹងបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួលតម្លាភាពដើម្បីសហ គ្រាសនិងប្រជាពលរដ្ឋត្រៀមខ្លួនជាស្រេចវិនិយោគក្របដោយសុវត្ថភាពនិង ប្រសិទ្ធភាព។ ក្រៅពីនោះ ក្រសួងផ្នែកនិងតំបន់ទាំងអស់ប្រមូលផ្តុំប្រភពធន ធាន សំរាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចតភ្ជាប់នឹងការផ្លាស់ ប្តូរថ្មីរូប សណ្ឋានតាមទិសនិរន្តរភាព៕ 

More